(ត្បូងឃ្មុំ)៖ លោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យអ្នកវិនិយោគហុងកុង ពិភាក្សាការងារដើម្បីសិក្សាអំពីវិនិយោគដាំដំឡូងមី នៅខេត្តត្បូងឃ្មុំ។
លោក ម៉ៃ ឃើល នាយកក្រុមហ៊ុនគម្រោងវិនិយោគ វិស័យកសិកម្មនៅកម្ពុជា បានបញ្ជាក់ថា តម្រូវការក្រុមហ៊ុនរបស់គាត់ ១៤លានតោនក្នុងមួយឆ្នាំ។ បន្ថែមពីនេះក្រុមហ៊ុន បានពិភាក្សាពីកិច្ចការ សហការជាមួយកសិករដាំដំឡូងមី និងបង្កើតរោងចក្រដើម្បីនាំចេញក្រៅប្រទេស និងចូលរួមលើកស្ទួយសេដ្ឋកិច្ចប្រជាជនកម្ពុជា ធ្វើទូទាំងប្រទេសកម្ពុជា និងមានមន្ទីរពិសោធន៏បង្កើនផលិតផលដំឡូងមីពី២០ ទៅ៤០តោនក្នុងហិចតា។
កិច្ចប្រជុំក៏បានបង្ហាញពី ការរកទីតាំងសមរម្យ ផ្ទៃដី២០ហិចតា ការដឹកជញ្ជូនងាយស្រួល អាចប្រមូលដំឡូងពីកសិករងាយស្រួលតំលៃដឹកថោក ៤០-៥០គមជុំវិញរោងចក្រ កាត់បន្ថយការចំណាយដឹកជញ្ជូនរបស់កសិករ ហើយចង់បានទីតាំងមាន អគ្គីសនី និងប្រភពទឹក។
តាមការអង្កេត និងទទួលបានតាមរបាយការណ៍របស់ខេត្ត មាន៤ទីតាំង អាចផ្គត់ផ្គង់ដំឡូងបានពី៤០ម៉ីនតោនឡើងទៅក្នុងមួយឆ្នាំ៕