(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ ព្រះមហា តែម ម៉ាច ប្រធានដឹកនាំគណៈធម្មយាត្រាទៅកាន់ប្រទេសឥណ្ឌា និងនេប៉ាល់ បានធ្វើសន្និសីទ្ឋកាសែត ដោយមានសង្ឃដិកាអំពាវនាវ ដល់ពុទ្ឋបរិស័ទ ក្នុងនិងក្រៅប្រទេស ដោយព្រះអង្គផ្តើមធ្វើអង្គកឋិនទាន ប្រមូលបច្ច័យពុទ្ធបរិស័ទខ្មែរទាំងក្នុង និងក្រៅប្រទេស យកទៅកសាងវត្តខ្មែរទាំង៨ នៅប្រទេសឥណ្ឌា និងនេប៉ាល់។

ព្រះតេជគណ តែម ម៉ាច តំណាងព្រះទេវសត្ថា ពឿយ មេត្តា ព្រះចៅអធិការវត្តខ្មែរទាំង៨ នៅប្រទេសឥណ្ឌា និងនេប៉ាល់ មានថរៈដីកាថា បុណ្យកឋិនទានមហាសាមគ្គី ដែលរៀបចំនៅបរិវេណវត្តបុទុមវត្តីនេះ គឺដើម្បីប្រមូលបច្ច័យដែលកើតចេញពីសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទ ហើយដង្ហែយកកសាងវត្តខ្មែរទាំង៨ នៅដែនដីពុទ្ធភូមិ។

សូមបញ្ជាក់ថា តាមកម្មវិធីដែលបានគ្រោងទុក ដោយចាប់ផ្តើមនៅថ្ងៃសៅរ៍៩ ខែកត្តិក ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែតុលា គ.ស ២០១៧។ ទីកន្លែងប្រារព្ឋពិធីបុណ្យ នៅកុដិលេខ៣៥ ក្នុងវត្តបុទុមវត្តី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ព្រះអង្គបញ្ជាក់ថា អង្គកឋិននេះនឹងបង្ហែទៅកាន់ វត្តទាំង៨ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ អង្គកឋិនទាននេះ នឹងដង្ហែតាមគណៈធម្មយាត្រាទៅកាន់វត្តខ្មែរ នៅដែនដីពុទ្ធភូមិឥណ្ឌា-នេប៉ាល់ ដែលដឹកនាំដោយព្រះមហា តែម ម៉ាច។

ក្នុងដំណើរដង្ហែអង្គកឋិន មហាសាមគ្គីនេះ មានពុទិ្ឋបរិស័ទ និងព្រះសង្ឃ និងបច្ច័យដែលបានមកពីអង្គកឋិននេះ។ ព្រះអង្គក៏អំពាវនាវដល់ពុទ្ឋបរិស័ទ បើចង់ចូលជាលៀង និងត្រ័យ ចូលតាមរយៈជាថវិកា ដោយ១លៀង តម្លៃ១៥០ដុល្លារ និង១ត្រ័យតម្លៃ៣០០ដុល្លារ ។ សូមទំនាក់ទំនង តាមលេខទូរស័ព្ទ លេខ 017293059 និង017474742៕