(ភ្នំពេញ)៖ ទូរស័ព្ទ Motorola បានសម្ពោធម៉ូឌែល ថ្មីស្រឡាង ប្រកបដោយបច្ចេកវិទ្យាទំនើប និងទាន់សម័យ ចំនួន២ម៉ូឌែល នៅក្នុងទីផ្សារប្រទេសកម្ពុជា លោកអ្នកអាចស្វែងរកជាវបាននៅតាមហាងទូរស័ព្ទដៃគ្រប់ទីកន្លែងដែលនៅជិតលោកអ្នកបំផុត។

ទូរស័ព្ទទាំង២ម៉ូឌែលនេះមានឈ្មោះថា Moto Z និង Moto Z2 play ដែលមានមុខងារពិសេសៗផ្សេងៗគ្នាជាច្រើនដើម្បីតំរូវតាមយុគសម័យទំនើប។ ទូរស័ព្ទដៃទាំងពីរម៉ូឌែលនេះមានរូបរាងស្តើង ស្រាល ពិតជាស័ក្កសមជាមួយនឹងលោកអ្នក ដែលចូលចិត្ត ថតរូបProfessional ស្តាប់ចំរៀងដូចនៅក្នុងStudio មើលភាពយន្តដែលមានផ្ទាំងរូបភាពធំៗ។ លើសពីនេះទៅទៀតទូរស័ព្ទ Motorola Moto Z និង Moto Z2 play នេះមានរាងស្ដើង ភ្លឺចែងចាំង និងមានល្បឿនលឿន ដែលអាចប្រើប្រាស់បានជាមួយនឹង Moto mods។
តើអ្វីទៅជា Moto mods? Moto mods ជាឧបករណ៍ភ្ជាប់ជាមួយនឹងទូរស័ព្ទ Moto Z និង Moto Z2 play
ដើម្បីបន្ថែមនូវមុខងារដល់ទូរស័ព្ឬ Moto Z និង Moto Z2 play អោយកាន់តែសម្បូរបែប។ Moto mods មានដូចជា៖

១៖ មុខងារ Projector Mods ៖ លោកអ្នកអាចផ្លាស់ប្ដូរទូរស័ព្ទរបស់អ្នកអោយក្លាយទៅជាឧបករណ៍បញ្ចាំងស្លាយបាន ដោយគ្រាន់តែបំពាក់បន្ថែម Projector mods គឺសមល្មមអាចដាក់នៅក្នុងហោប៉ាវហាក់បីដូចជាលោកអ្នកមានរោងភាពយន្ដនៅជាមួយអ្នកគ្រប់កន្លែង ។មួយវិញទៀតអ្នកក៏អាចចែករំលែកនូវ រូបភាពវិសមកាល ទស្សនាការបង្ហាញ មើលភាពយន្ដ និងការលេងហ្គេមផេ្សងទៅតាមការពេញចិត្ត លោកអ្នកពិតរីករាយជាមួយនិងអេក្រង់ធំសម្រាប់ខ្លួនឯង និងសម្រាប់អ្នកទាំងអស់គ្នាផង។ ឧបករណ៍មួយនេះអាចបញ្ចាំងទៅលើផ្ទៃរាបបានរហូតដល់ 70អ៊ីង ដែលវាគឺជាទំហំមួយដ៏ធំ។ លើសពីលើនេះទៀតលោកអ្នកអាចចែករំលែកនូវអ្វីដែលមានទាំងអស់នេះអោយមិត្តភក្ដ និងក្រុមគ្រួសារបានគ្រប់ទីកន្លែងជាមួយនឹងអ្វីដែលមាននៅក្នុងដៃអ្នក។

២៖ មុខងារ សម្លេង JBL Sound Speaker Mods ៖ លោកអ្នកមិនបាច់បារម្ភចំពោះគុណភាព សម្លេងទៀតទេ ទូរស័ព្ទដៃ Motorola ម៉ូឌែល Moto Z និង Moto Z2 play ដែលភ្ជាប់ជាមួយ Moto mods JBL Sound Boost Speaker ធានាថានឹងផ្តល់ជូនលោកអ្នកនូវភាពសប្បាយរីករាយ។ JBL Sound Boost Speaker កំពុងតែមានប្រជាប្រិយយ៉ាងខ្លាំងនៅទូទាំងសកលលោក ឥលូវនេះមាននៅក្នុង Moto Mods JBL Sound Boost Speaker ហើយ ដែលអាចភ្ជាប់ជាមួយនឹងទូរស័ព្វស្មាតហ្វូនរបស់អ្នក ដោយគ្រាន់តែភ្ជាប់ទូរស័ព្ទរបស់អ្នកជាមួយនឹង ប្រដាប់បំពងសម្លេង JBL តម្លើងសម្លេងតាមតំរូវការ អ្នកនឹងរីករាយជាមួយវាជាក់ជាមិនខាន។ លោកអ្នកនឹងទទួលបាននូវសម្លេងកម្រិតល្អមួយ ដែរអាចធ្វើអោយស្មាតហ្វូន របស់លោកអ្នកក្លាយទៅជាឧបករណ៍សម្លេងដ៏ល្អឥតខ្ចោះ។ កាន់តែមានភាពងាយស្រួលដោយគ្រាន់តែដាក់ប្រដាប់បំពងសម្លេងនៅជាប់នឹងទូរស័ព្ទរបស់អ្នក គឺជាការស្រេច រហ័ស គ្មានភាពសុំាញាំ។ មួយវិញទៀត JBL Sound Boost Speaker អាចប្រើប្រាស់បានរហូតដល់ទៅ10ម៉ោងដោយមិនចាំបាច់ប្រើប្រាស់ថ្មទូរស័ព្ទដោយផ្ទាល់។

៣៖ Camera Mods៖ គឺជាឧបករណ៍មួយថ្មីដែលអាចពង្រីករូបភាពដល់ទៅ10ដងលើសទូរស័ព្ទធម្មតា រូបភាពច្បាស់ ស្អាត និង ត្រជាក់ភ្នែកដោយមិនចាំបាច់ខ្វល់ពី ទំហំ និង កម្រិតនៃរូបភាពតទៅទៀត។ សូមទទួលយកនូវបទពិសោធន៍កាមេរ៉ាពិតៗ ជាមួយនឹងការផ្លាស់ប្ដូរដែលមាននៅក្នុង Camera mods។

៤៖ Power Pack៖ ផ្តល់ភាពងាយស្រួលដោយគ្រាន់តែដាក់បន្ទះ Power Pack ភ្លាម យើងនឹងទទួលបាន ថ្មជំនួយបន្ថែមរហូតដល់ទៅ 20ម៉ោង Power Pack នេះវានឹងធ្វើប្រតិបត្តិការដោយស្វ័យប្រវត្តិ។ ឈប់បារម្ភពីរឿងទូរស័ព្ទអស់ថ្ម នឹងប្រើប្រាស់ឧបករណ៍សាករញ៉េរញ៉ៃបានហើយ ដោយគ្រាន់តែប្រើ Power Pack mods ភ្ជាប់ជាមួយនឹងទូរស័ព្ទម៉ូឌែល Moto Z និង Moto Z2 play ដាក់ភ្ជាប់ជាការស្រេច។ ថ្មជំនួយមួយនេះមានលក្ខណៈស្ដើង ស្រាល អាចសាកបានគ្រប់ទីកន្លែង។

៥៖ Moto Style Shells៖ បានធ្វើអោយទូរស័ព្ទរបស់អ្នកមានការទាក់ទាញក៏ព្រោះតែការរចនាមានភាពទាក់ទាញ និងងាយស្រួលដោយគ្រាន់តែ ដាក់ភ្ជាប់ជាមួយទូរស័ព្ទរបស់អ្នកគឺជាការស្រេច ស្ដើង ស្អាត និងរចនាមកឡើងជាមួយនឹងវត្ថុធាតុដើមល្អៗ មានច្រើនម៉ូដ ច្រើនម៉ាក សម្រាប់ជាជ្រើសរើស ហើយលោកអ្នកអាចផ្លាស់ប្ដូរម៉ូដទូរស័ព្ទរបស់អ្នកគ្រប់ពេលវេលា តាមដែរលោកអ្នកចង់បាន moto Style Shells គឺរចនាឡើងសម្រាប់មនុស្សទាន់សម័យ។
ពិសេសជាងនេះទៅទៀត Moto Z និង Moto Z2 play មានមុខងារ Autofocus ទ្វេរដង ដែលអាចធ្វើឲ្យរូបភាពកាន់តែច្បាស់ថែមទៀត។

ទូរស័ព្ទទាំង២ម៉ូឌែលនេះមានអត្ថប្រយោជន៍យ៉ាងច្រើនដែលលោកអ្នកមិនដែលធ្លាប់បានដឹងពីមុនមករួមមាន៖

១៖ TurboPower Charging with up to 30-hour battery អាចប្រើប្រាស់បានរហូតទៅដល់ 30ម៉ោង សម្រាប់ការប្រើប្រាស់ធម្មតា និងអាចប្រើប្រាស់បានដល់ទៅ 7ម៉ោងដោយគ្រាន់តែបញ្ចូលថ្មត្រឹមតែ 15នាទីបណ្ណោះ។

២៖ អង្គចងចាំរហូរដល់ 4GB (Ram) ដែរអាចធ្វើអោយប្រតិបត្តិការដំណើរការបានល្អ និង បន្ទុកទិន្ន័យ រហូតដល់ 64GB (Storage) ដែរធ្វើអោយយើងងាយស្រួលក្នុងការផ្ទុកឯកសារផ្សេងៗ ដូចជា ចំរៀង ភាពយន្ដ និងរូបភាពជាច្រើន។

៣៖ Fingerprint reader with touch navigation ការដោះសោរទូរស័ព្ទដៃទាំង២ម៉ូដែលនេះគឺគ្រាន់តែលោកអ្នកប៉ះផ្ទាល់ទៅលើប៊ូតុងស្ដេនម្រាមដៃជាការស្រេច។

៤៖ កាន់តែប្រសើរសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម Octa-core processor គឺជាមុខងារពិសេសមួយដែលអោយលោកអ្នកលេងហ្គេម មើលភាពយន្ដ មានល្បឿនលឿនដោយគ្មានការរំខាន

៥៖ Ultra-slim aluminum unibody គឺរចនាឡើងជាមួយនឹងរាងដ៏ស្ដើង មើលទៅស៊ីវិល័យ និងថែមទាំងរឹងមាំទៀតផង។

៦៖ Brilliant 5.5-inch Full HD supper AMOLED display រូបភាព វីដេអូនិងលេងហ្គេមជាមួយនឹងអេក្រង់ដែរមានកម្រិតព៌ណច្បាស់ល្អ។

៧៖ 12mp/5mp Moto Z2 play Camera and 13mp/5mp Moto Z camera with dual autofocus pixels and twist to capture

៨៖ ថតរូបកាន់តែស្រស់ស្អាត មិនថា ថ្ងៃ ឬយប់់ ជាមួយនឹងកាម៉េរាដំបូងគេបង្អស់ដែលភ្ជាប់ជាមួយ Laser និង Autofocus pixels ទ្វេរដង។

សូមបញ្ជាក់ថា អតិថិជន អាចរកជាវបាននៅហាងទូរស័ព្ទគ្រប់ទីកន្លែងក្បែរផ្ទះលោកអ្នកទូទាំងប្រទេសកម្ពុជា ទាក់ទងនឹងព៌ត័មានបន្ថែម ពី ទូរស័ព្ទ Motorola ម៉ូឌែល Moto Z និង Moto Z2 play

ទំនាក់ទំនង៖ Facebook: @motorolakh

គេហទំព័រ៖ moto.com/sg

ទូរស័ព្ទលេខ: ០១២ ៨៨ ៦៨ ៨៨ និង ០៩៣ ៨៨ ៨៤ ៤១៕