(កំពង់ស្ពឺ)៖ ដើម្បីពង្រឹងសមត្ថភាព អាវុធធុន PKM ដែលបំពាក់ចាប់ជាប់នៅលើរថយន្ត របស់កងពលតូចលេខ៧០ ត្រូវបានដឹកនាំទៅបាញ់សាកល្បងនៅតំបន់ភ្នំធំម្រះព្រៅ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ការបាញ់សាកល្បងដែលប្រព្រឹត្តិទៅ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ គឺដើម្បីពិនិត្យកំរិតគុណភាពរបស់អាវុធ និងភាពលំញ័ររបស់រថយន្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីមេបញ្ជាការកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងជួរបញ្ជាការរង ដឹកនាំកម្លាំងទ័ពពិសេស ដើម្បីដំណើរការបាញ់សាកល្បងនេះ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ចាក់ថា ក្រោយពីបានបាញ់រួច គឺអាវុធដំណើរការបានយ៉ាងល្អ ហើយមានប្រសិទ្ធភាព បម្រើឲ្យការប្រយុទ្ធប្រកបដោយប្រសិទ្ធភាព៕