(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ និងកម្លាំងនគរបាលខណ្ឌមានជ័យដឹកនាំ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានយកកាំបិតប៉័ងតោអា-ក ទៅលើសង្សារបស់ខ្លួនព្រោះភ្លើងប្រច័ណ្ឌ កាលពីយប់ថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧កន្លងទៅ។
លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ជនដៃដល់ជាសង្សាឈ្មោះ ឆុំ ដានី ហៅសៀវ ហ្វុង អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរលក់ទូរស័ព្ទដៃ។
បើតាមលោកអធិការរងរូបនេះ បញ្ជាក់ថានៅមុនពេលកើតហេតុ យប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ជនរងគ្រោះឈ្មោះ កែវ ស្រីល័ក្ខ បានជួបជុំផឹកស៊ី ជាមួយអ្នកជួលបន្ទប់ជិតខាង ពេលនោះជនសង្ស័យជាសង្សារ បានមកឃើញមានការប្រច័ណ្ឌក៏រករឿងឈ្លោះប្រកែកគ្នា បន្ទាប់មកជនសង្ស័យឈ្មោះ សៀវ ហ្វុង បានយកកាំបិតបុ័ងតោមកធ្វើសកម្មភាពអា-ក ជនរងគ្រោះឈ្មោះ កែវ ស្រីល័ក្ខ ខណៈនោះជនរងគ្រោះបានចាប់កាំបិតប្រតាយប្រតប់ និងស្រែកឲ្យគេជួយ ជនសង្ស័យក៏បានទំលាក់កាំបិតចោល ហើយរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះរបួសបំពង់ក និងដៃខាងស្តាំ ត្រូវបានអ្នកជិតខាង បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុមៈតែម្តង ហើយនៅថ្ងៃនេះទើបខ្លួនជនបង្កបានតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕