(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ កញ្ញា ឆេង សូរិយា, លោក សៀរ សៀកឡេង, លោក ជូរ លឹមហួត, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ទីបំផុត ! សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោត៤ ពាក់ព័ន្ធនឹងការ បែងចែកអាសនៈពេលរំលាយបក្សនយោបាយក្នុងរដ្ឋសភា ត្រូវបានព្រឹទ្ធសភាអនុម័តទាំងអស់ហើយ ដោយសំឡេង៤០ នៃសមាជិកព្រឹទ្ធសភាទាំងមូល
២៖ អាជ្ញាធរមីនអំពាវនាវដ៏ទទូចឲ្យអាមេរិក មានវិចារណញ្ញាណប្រកបដោយមនុស្សធម៌ សហការគ្នាបោសសម្អាត និងបំផ្លាញគ្រាប់បែកគីមីចោល នៅខេត្តស្វាយរៀង និងទីតាំងផ្សេងទៀត
៣៖ អាជ្ញាធរមីនកម្ពុជា៖ ការលើកឡើងរបស់ស្ថានទូតអាមេរិក ផ្តល់ជំនួយដោះមីនដល់កម្ពុជា១៣១លានដុល្លារ គឺជារឿងគួរឲ្យខ្មាសអៀនបំផុត និយាយតែខ្លួនឯង គ្មានឯកសារច្បាស់លាស់
៤៖ ពលរដ្ឋរងគ្រោះដោយឥទ្ធិពលគ្រាប់បែកគីមីអាមេរិកកើនឡើងដល់ ៣២នាក់, លោក ម៉ម ប៊ុនហេង ចោទសួរតើនរណាទទួលខុសត្រូវលើការរងគ្រោះដ៏សែនខ្លោចផ្សារនេះ?
៥៖ តុលាការកំពូល នឹងបើកសវនាការបណ្តឹងសាទុក្ខរបស់ក្រុមមេធាវីលោក កឹម សុខា ប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន នៅថ្ងៃទី៣១ ខែតុលា
៦៖ CNRP មិនទាន់ចាត់តាំងមេធាវី ដើម្បីរៀបចំឯកសារឆ្លើយតបនឹងតុលាការកំពូលនៅឡើយ ខណៈសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងការរំលាយបក្ស ឆ្លងផុតព្រឹទ្ធសភា
៧៖ លិខិតមិត្តអ្នកអាន៖ ចាត់វិធានការទាន់ពេលចំពោះអំពើក្បត់របស់ កឹម សុខា គឺដើម្បីបញ្ចៀសសង្គ្រាមនៅកម្ពុជា
៨៖ លទ្ធផលក្បត់ជាតិ៖ ជនក្បត់ជាតិ និងគូកន ត្រូវជាប់ទោសតាមច្បាប់ បក្សបីប្រឈមមុខនឹងការរំលាយ
៩៖ រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ក្រោមប្រធាបទ «ឆ្នេរសមុទ្របៃតង៖ អនាគត គឺបច្ចុប្បន្ន» នៅខេត្តកែប
* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក ឌូតឺតេ អះអាងថា «ច្បាប់អាជ្ញាសឹកនៅខេត្តមីនដាណាវ នៅតែស្ថិតជាធរមាន» ទោះបីទីក្រុង Marawi ត្រូវបានរំដោះ!
២៖ នាយករដ្ឋមន្ត្រីសិង្ហបុរី៖ «ខ្ញុំត្រៀមខ្លួនចុះចេញពីតំណែង បើសិនជាមានអ្នកអាចបន្តវេនពីខ្ញុំ ក្នុងការដឹកនាំគណៈរដ្ឋមន្ត្រី»
៣៖ ព្រះចៅអធិរាជជប៉ុន Akihito គ្រោងនឹងដាក់រាជ្យនៅខែចុងខែមីនា ឆ្នាំ២០១៩!
៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងកម្មវិធីកសាង រ៉េអាក់ទ័រនុយក្លេអ៊ែរ ដ៏ចម្រូងចម្រាស!
៥៖ ទីបំផុតព្រឹទ្ធសភាអាមេរិក «អនុម័តកញ្ចប់ថវិកាជាតិឆ្នាំ២០១៨ ចំនួន ៤ពាន់ពាន់លានដុល្លារ និងត្រៀមធ្វើកំណែទម្រង់ពន្ធដារ ដើម្បីបន្ថែមការចំណាយលើកងទ័ព»
៦៖ ការស្ទង់មតិថ្មី៖ ប្រជាជនហ្វីលីពីនភាគច្រើន «ពេញចិត្តជាខ្លាំងចំពោះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ» ក្នុងការដឹកនាំប្រទេស!
៧៖ កូរ៉េខាងជើង «ថ្កោលទោសកម្រិតធ្ងន់លើអាមេរិក ដែលកំពុងរៀបចំផែនការវាយប្រហារ និងធ្វើឃាតលោក គីម ជុងអ៊ុន» ៕