រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំង និងសម្រួលភារកិច្ចមន្រ្ដីគ្រប់គ្រងរបស់ក្រសួងអប់រំចំនួន៣រូប
20-10-2017 15:10
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចេញអនុក្រឹត្យប្រកាសតែងតាំង និងសម្រួលភារកិច្ចមន្រ្ដីគ្រប់គ្រង ដែលបំរើការងារនៅក្នុងក្រសួងអប់រំ យុវជន និងកីឡា ចំនួន៣រូប ដែលរួមមាន៖
១៖ លោក ថេត ប្រុស ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ជំនួសលោក សុខ សុហេម៉ា ដែលត្រូវបានទទួលភារកិច្ចថ្មី។
២៖ លោក អ៊ឹង ង៉ោហុក ពីប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ មកជាប្រធាននាយកដ្ឋានកិច្ចការប្រឡង។
៣៖ លោក ព្រឹង មរកត ជាប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ជំនួសលោក អ៊ឹង ង៉ោហុក ដែលត្រូវបានទទួលភារកិច្ចថ្មី៕