(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក សៀ សៀកឡេង, កញ្ញា សំ ស្រីនីត, លោក អាន គន្ធធារ៉ា, កញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ មេទ័ពកំពូលៗកម្ពុជា ចេញប្រតិកម្មថា កងទ័ពកម្ពុជាទាំងអស់ គ្មានហេតុផល ទៅបះបោរក្បត់ជាតិឡើយ មានតែកំចាត់ជនក្បត់ជាតិដូចជា សម រង្ស៊ី ទៅវិញទេ
២៖ ប្រមុខដឹកនាំក្រសួងទេសចរណ៍៖ បើមិនកម្ចាត់ជនក្បត់ជាតិនៅពេលនេះទេ សង្គ្រាមនឹងកើតឡើងពេញផ្ទៃប្រទេសជាមិនខាន ត្រូវតែប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
៣៖ សេចក្តីស្នើច្បាប់៤ ពាក់ព័ន្ធនឹងការបែងចែកអាសនៈ ពេលរំលាយគណបក្សនយោបាយក្នុងរដ្ឋសភា នឹងត្រូវព្រឹទ្ធសភា ពិនិត្យ និងសម្រេចនៅព្រឹកស្អែក
៤៖ ក្រសួងការងារ ប្រាប់ដល់ម្ចាស់រោងចក្រ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខ
៥៖ នី មុន្នីនាថ មិនញញើតនឹងពាក្យបណ្ដឹង ប្ដឹងទាមទារប្រាក់ ១២ម៉ឺនដុល្លារ ពីអតីតគូដណ្ដឹង បើធ្ងន់ធ្ងរនាងនឹងប្ដឹងបកវិញ!
៦៖ លិខិតចៅចាក់ស្មុគ៖ ប្រជារាស្ត្រខ្មែរជាម៉ែឪកម្ពុជា មិនមែនទូតអាមេរិក ឬអឺរ៉ុបឡើយ
៧៖ ក្រសួងចំនួន៣ ប្រកាសដាក់ឱ្យអនុវត្តរបបថែទាំសុខភាព សម្រាប់កម្មករ-និយោជិត ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ
* ព័ត៌មានអន្តរជាតិ (World News)
១៖ សហរដ្ឋអាមេរិក៖ «មេបញ្ជាការយោធាមីយ៉ាន់ម៉ា គឺជាអ្នកទទួលខុសត្រូវ ចំពោះវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា» ហើយអាមេរិក នឹងមិនឈរស្ងៀមទៀតឡើយ!
២៖ កូរ៉េខាងជើង បង្កើតកងទ័ព Hacker ជួយរកលុយឱ្យលោក គីម ជុងអ៊ុន បានយ៉ាងដូចម្ដេច?
៣៖ កាសែតបារាំង៖ «ខ្មោច ហ្គាដាហ្វី កំពុងតាមលងបន្លាច អតីតប្រធានាធិបតីបារាំង សាកូហ្ស៊ី»
៤៖ ស្វែងយល់៖ ជីវប្រវត្តិលោក Sebastian Kurz ដែលក្លាយជាមេដឹកនាំវ័យក្មេងជាងគេលើពិភពលោក បន្ទាប់ពីជាប់ឆ្នោតជាអធិការបតីអូទ្រីស
៥៖ កូរ៉េខាងជើងថ្លែងសារ «ថ្កោលទោសកម្រិតធ្ងន់បំផុត ចំពោះសមយុទ្ធយោធាជើងទឹកអាមេរិក-កូរ៉េខាងត្បូង ដ៏ធំមិនធ្លាប់មាន»
៦៖ ទីលានសម្រាប់ប្រារព្ធ «ព្រះរាជពិធីថ្វាយព្រះភ្លើងអតីតស្តេចថៃ» បញ្ចប់ការសាងសង់ ១០០% ហើយ!
៧៖ អ្នកជំនាញអាមេរិកទម្លាយរឿងរសើប៖ «ប្រទេសចិនហ្នឹងហើយ ដែលលួចជួយកូរ៉េខាងជើង ក្នុងការផលិតមីស៊ីល និងបរិក្ខាយោធាទំនើបៗ»
៨៖សហរដ្ឋអាមេរិក «កោតសរសើរឥណ្ឌា ដែលហ៊ានព្រមានចិន» និងចង់ពង្រឹងទំនាក់ទំនងឲ្យស៊ីជម្រៅ! ៕