(ភ្នំពេញ)៖ ដោយមានការស្នើរសុំរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បើកវគ្គបំប៉នជំនាញការងារស្រាវជ្រាវព័ត៌មានសន្តិសុខ ដល់មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៨៥នាក់។

វគ្គបំប៉នជំនាញការងារស្រាវព័ត៌មាននេះសន្តិសុខនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ព័ត៌មានថ្មីៗ តាមរយៈវគ្គបំប៉នដល់កម្លាំង កងរាជអាវុធហត្ថ ឲ្យមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់អំពីបញ្ហាសន្តិសុខព័ត៌មានបច្ចេកវិទ្យា។

វគ្គបំប៉ននេះក៏បានបង្ហាញឲ្យឃើញពីកិច្ចសហប្រតិបត្តិការរួមគ្នាដ៏ល្អរបស់កម្លាំងអនុវត្តច្បាប់ទាំង២ដើម្បីចូលរួមបង្ការ បង្ក្រាប ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពប្រជាពលរដ្ឋ ព្រមទាំងលើកស្ទួយសីលធម៌ វប្បធម៌ សង្គមជាតិ៕