(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោតមហាលាភឡូតូ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានដាក់ឲ្យដំណើរការកម្មវិធី «លេខលាភ» របស់ខ្លួន បន្ទាប់ពីទទួលបានការគាំទ្រ និងនិយមចូលចិត្តផ្សងសំណាង ចំពោះលេខធម្មតា ពីសំណាក់អតិថិជន នាពេលកន្លងមក។
លោក ផូង វ៉ាន់ហាច ប្រធានផ្នែកប្រតិបត្តិ បានថ្លែងនៅក្នុងពិធីនោះថា ឆ្នោតមហាលាភឡូតូ ដែលចាប់ផ្ដើមដំណើរការនៅកម្ពុជា ហើយឆ្នោតរបស់យើងទទួលបានការវិនិយោគ និងគ្រប់គ្រងដោយជនជាតិខ្មែរ។ យើងផ្ដោតលើតម្លាភាពទំនុកចិត្ត និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូប ឲ្យទទួលបានឱកាសស្មើគ្នា ក្នុងការឈ្នះ និងអាចផ្លាសប្ដូរកំរិតជីវភាពរបស់ពួកគាត់។
លោកបន្តថា «ដោយមានការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាជនកម្ពុជា បានធ្វើឲ្យក្រុមហ៊ុនមហាលាភឡូតូ យើងខ្ញុំបានវិវត្តខ្លួនយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះផងដែរ ដើម្បីថ្លែងអំណរគុណ និងដើម្បីផ្ដល់នូវសំណាងដល់ប្រជាជនកម្ពុជា ក្រុមហ៊ុមហាលាភឡូតូ បានបង្កើតកម្មវិធីពិសេស រយៈពេល៣ខែ ជូនដលអតិថិជនទាំអស់រួមមាន ជាវឆ្នោតចំនួន ៤០០០រៀល លេខលាភចំនួន១លេខ, ជាវឆ្នោតចំនួន ៨០០០រៀល លេខលាភចំនួន២លេខ, ជាវឆ្នោតចំនួន ១២០០០រៀល លេខលាភចំនួន៣លេខ ក្នុងនោះរង្វាន់ រង្វាន់ Jackpot សរុបចំនួន ៦២៨ លានរៀល ស្មើនឹង១៥៧,០០០ ដុល្លារអាមេរិក។ ដោយឡែក អ្នកឈ្នះរង្វាន់លេខលាភរៀងរាល់ថ្ងៃ សរុបចំនួន ៤លានរៀល ស្មើរនឹង ១០០០ដុល្លារ»។
ប្រធានផ្នែកប្រតិបត្តិ បានសង្កត់ធ្ងន់ថា កាន់តែពិសេសនោះ គឺភ្នាក់ងារលក់ក៏នឹងទទួលបាន២០ម៉ឺនរៀល ស្មើនឹង៥០ដុល្លារ នៅពេលអតិថិជនឈ្នះរង្វាន់។ មហាលាភនឹងចាប់ផ្ដើម ជាមូយរង្វង់ធំ jackpot ៦២៨ លានរៀល ១៥៧ ០០០ ដុល្លារ ជារៀងរាល់ថ្ងៃបើគ្នានអ្នកឈ្នះរង្វាន់ធំនេះ យើងនឹងបូកបញ្ចូលទៅថ្ងៃចាប់ឆ្នោតលាភ ដើម្បីស្វែងរកអ្នកមានសំណាង។
សូមបញ្ជាក់ថា លទ្ធផលនឹងត្រូវធ្វើការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ វេលាម៉ោង១៦៖៤៥នាទីល្ងាច។ ដូច្នេះទស្សនិកជននៅទូទាំងប្រទេស អាចធ្វើជាសាក្សី និងគណៈកម្មការ ដើម្បីជាសក្ខីភាពក្នុងការចាប់ឆ្នោតរបស់យើង។ នេះគឺជាឆ្នោតល្អជាងគេបំផុតនៅប្រទេសកម្ពុជា នឹងសប្បាយរីករាយជាមួយឆ្នោតមហាលាភនេះ ជាងឆ្នោតដទៃទៀត ដែលគ្មានគុណភាព គ្មានតម្លាភាព និងគ្មានជំនួយដល់សង្គមណាមួយនោះឡើយ៕