(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ បាននាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងថវិកាផ្ទាល់ខ្លួនរបស់លោក ជូនជនចាស់ជរាដែលជានិវត្តន៍ជនប្រមាណ ៥៧០នាក់។
ការប្រគល់អំណោយទាំងនេះ បានធ្វើឡើងក្នុងពេលអាជ្ញាធរខេត្តប្រារព្ធពីធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០១៧។
លោកអភិបាលខេត្ត បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលតែងតែគិតគូរអំពីសុខទុក្ខ និងតម្រូវការរបស់ជនចាស់ជរា ដែលសុទ្ធសឹងជាអតីតអ្នកបានចូលរួមចំណែកក្នុងកាអភិវឌ្ឍប្រទេស ទៅតាមជំនាញ និងតាមមធ្យោបាយរៀងៗខ្លួន៕