BREAKING NEWS: អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅម្ដុំផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ
16-10-2017 23:28
(ភ្នំពេញ)៖ នៅមុននេះបន្តិច អគ្គិភ័យកំពុងតែឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ នេះបើតាមភ្នាក់ងារអង្គភាព Fresh News ដែលកំពុងរាយការណ៍ពីកន្លែងកើតហេតុ។
ខណៈនេះដែរ កម្លាំងសមត្ថកិច្ចជាច្រើននាក់ មានកម្លាំងនគរបាល និងកងរាជអាវុធហត្ថជាដើម បាននិងកំពុងជួយអន្តរាគមន៍ជាមួយប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ ក្នុងនោះគេឃើញមានរថយន្តពន្លត់អគ្គិភ័យមិនតិចជាង៣គ្រឿង របស់ការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រុកចូលបាញ់ពន្លត់អគ្គិភ័យនោះផងដែរ៕