(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក សៀរ សៀកឡេង, លោក ជូរ លឹម ហួត, លោក អាន គន្ធធារ៉ា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ព័ត៌មានលំអិតនៃការបាញ់សម្លាប់ តារាចម្រៀង សាន ស្រីឡៃ ត្រូវបានគេបាញ់សម្លាប់ នៅក្បែរទូរទស្សន៍ប៉ុស្តិ៍អប្សរា រាជធានីភ្នំពេញ
២៖ ប្រមុខការពារជាតិកម្ពុជា ប្រកាសថា គណបក្សប្រឆាំងនឹងត្រូវរំលាយ ហើយកងទ័ពទាំងអស់ត្រៀមខ្លួនរួចជាស្រេច ប្រឆាំងបុគ្គលទាំងឡាយណាដែលចង់បង្កភាពវឹកវរដល់សង្គមកម្ពុជា
៣៖ ទីបំផុតសេចក្តីស្នើវិសោធនកម្មច្បាប់ទាំង៤ ត្រូវបានកិច្ចប្រជុំសភាពេញអង្គអនុម័តរួចរាល់ទាំងអស់ហើយ
៤៖ សម្តេចក្រឡាហោម ស ខេង៖ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយនេះ ដើម្បីថែរក្សាសន្តិភាពរបស់កម្ពុជា
៥៖ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ វាយតម្លៃខ្ពស់ និងសប្បាយចិត្តនៅពេលឃើញ កងទ័ពទាំងអស់ចេញមកប្រកាសថ្កោសទោស និងប្រឆាំងអំពើក្បត់ជាតិរបស់លោក កឹម សុខា
៦៖ អគ្គស្នងការរងនគរបាលជាតិ៖ នគរបាលចរាចរណ៍ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសម្រួលចរាចរណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ
៧៖ ព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ងួន រតនៈ ជាអភិបាលខេត្តបាត់ដំបង ជំនួសលោក ច័ន្ទ សុផល ដែលត្រូវចូលនិវត្តន៍
៨៖ កម្ពុជាអាចនឹងមានប្រព័ន្ធផ្កាយរណប ប្រើប្រាស់ផ្ទាល់ខ្លួន នៅឆ្នាំ២០២១
៩៖ ក្រសួងការងារ៖ អ្នកបញ្ជាទិញនឹងបន្តទិញទំនិញពីកម្ពុជាតាមការព្រមព្រៀង ខណៈកម្ពុជាប្ដេជ្ញាធានាការផ្គត់ផ្គង់ឲ្យបានទាន់ពេល
* ព័ត៌មានអន្តរជាតិ (World News)
១៖ មនុស្សស្លាប់កើនដល់ ២៧៦នាក់ និងរបួស ៣០០នាក់ ក្រោយកើតមានការបំផ្ទុះគ្រាប់បែក កក្រើកសូម៉ាលី!
២៖ «មេគាំទ្រចលនា ISIS ចំនួនពីររូប ត្រូវយោធាហ្វីលីពីនបាញ់សម្លាប់» នៅទីក្រុង Marawi ភាគខាងត្បូងប្រទេស!
៣៖ សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង «ចាប់ផ្តើមធ្វើសមយុទ្ធយោធាថ្មីមួយទៀត» បើទោះបីជាកូរ៉េខាងជើងគំរាមបាញ់កម្ទេចកោះ Guam!
៤៖ កូរ៉េខាងជើង៖ «យើងកំពុងស្វែងរក ការរស់នៅដោយសន្តិភាព» ប៉ុន្តែក៏ត្រៀមខ្លួនកម្ទេចរាល់សត្រូវ ដែលរារាំងផ្លូវទៅរកសន្តិភាពនេះដែរ!
៥៖ មេដឹកនាំ Catalonia «អត់ទាន់ប្រកាសឯករាជ្យ» និងបង្ហាញចេតនា ចង់ចរចាឡើងវិញជាមួយអេស្ប៉ាញ!
៦៖ បក្សប្រឆាំងវេណេស៊ុយអេឡា «ប្រកាសមិនទទួលស្គាល់ លទ្ធផលបោះឆ្នោត» ខណៈជម្លោះនយោបាយ
អាចនឹងផ្ទុះកក្រើកឡើងវិញ
៧៖ អ្នកជំនាញអាមេរិក៖ «លោក ដូណាល់ ត្រាំ នឹងជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាណត្តិទីពីរ នៅឆ្នាំ២០២០»
៨៖ ម្ចាស់ទស្សនាវដ្តីអាសអាភាស Hustler នៅអាមេរិក «នឹងផ្តល់ប្រាក់ ១០លានដុល្លារ ដល់អ្នកដែលអាចប្រាប់រឿងអាស្រូវធំបំផុតរបស់ ដូណាល់ ត្រាំ» ៕