(ភ្នំពេញ)៖ ម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA រដូវកាលទី១ បានទៅលើបេក្ខជនកុមារាឈ្មោះ ពេជ្រ ថៃ កូនក្រុមរបស់លោក ព្រាប សុវត្ថិ នេះបើយោងតាមពិធីករ ពិធីការិនី ស្ថានីយ៍ទូរទស្សន៍ ហង្សមាស ប្រកាសមុននេះបន្តិច នាយប់ជ្រៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

ទាំងម្ចាស់ជ័យលាភី និងបេក្ខជន បេក្ខនារី ចំនួន៥នាក់ផ្សេងទៀត (៦នាក់ដល់វគ្គផ្តាច់ព្រ័ត្រ) ទទួលបានការឧបត្ថម្ភថវិកាចំនួន៣០០០ដុល្លារពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។