(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំក្តឿងរាយ-ឃុំជាខ្លាង រួមជាមួយសហការី និងគណៈកម្មាធិការបក្សភូមិ-ឃុំ-យុវជនឃុំក្តឿងរាយ និងឃុំជាខ្លាង នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ បានចុះអនុវត្តការងារជាច្រើន ជាពិសេសការចុះសួរសុខទុក្ខ និងចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅឃុំក្តឿងរាយ និងឃុំជាខ្លាង ខេត្តព្រៃវែង។

ជាក់ស្តែង លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារ បានចុះទៅដល់ឃុំក្តឿងរាយ ដោយបានចុះពន្យល់ណែនាំ និងអនុវត្តនូវផែនការធ្វេីបញ្ជីបច្ចុប្បន្នភាព ,ចងក្រងក្រុមបក្ស និងសៀវភៅគ្រួសារបក្សតាមបណ្តាភូមិ។

ជាមួយគ្នានោះ លោក ក៏បានចុះសាកសួរសុខ ទុក្ខប្រជាពលរដ្ឋដែលក្រី ក្ររលំបាកចំនួន០៤គ្រសារ និង គ្រួសារសព០១គ្រួសារ ដោយបាននាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកា ដែលក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រោម ,ភួយ មួយ, មុងមួយ ,ប៊ីចេង ១គីឡូក្រាម, មី ០១កេស, អំបិល១គីឡូ, ទឹកត្រី០១យួរ, ទឹកស៊ីអ៉ីវ១យួរ, ស្ករស ០១គីឡូ, សាប៊ូទឹក០១ដប និងថវិកាមួយចំនួន។

បន្ថែមពីលើនោះ ក្រុមការងារក៏បានឧបត្ថម្ភថវិកានិងប្រេងកូឡា ជូនដល់អ៊ុ ចាស់ៗ និងក្មេងៗ ក្នុងអំឡុងពេល ចុះសាកសួរសុខទុក្ខពួកគាត់ផងដែរ។ក្រៅពីនោះ ក៏មានការបានប្រគល់សំភារ: ការិយាល័យ និងប្រដាប់ទប់ភ្លើង(ឌីហ្សងទ័រ) ជូនគណបក្សឃុំជាដើម។

ចំណែកសកម្មភាពរបស់ក្រុមការងារ នៅឃុំជាខ្លាងវិញ គឺបានចុះពន្យល់ណែនាំ និងអនុវត្តការធ្វើ បញ្ជីបច្ចុប្បន្នភាព ,ចងក្រងក្រុមបក្ស និងសៀវភៅគ្រួសារបក្ស តាមបណ្តាភូមិ និងបានហូបបាយសាមគ្គីជាមួយពួកគាត់បន្ថែមទៀត ៕