(ភ្នំពេញ)៖ ក្រុមហ៊ុន ស្មាតអាស្យាតា ខូ អិលធីឌី បានប្រកាសពន្យារពេល នៃការឈប់ទទួលពាក្យអាហារូបករណ៍SmartEdu រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ដូចនេះ សិស្សនិស្សិតគ្រប់រូប សូមប្រញាប់រួសរាន់ឡើង។

SmartEdu Scholarship គឺជាកម្មវិធីអាហារូបករណ៍ដែលចូលរួមសហការរវាងក្រុមហ៊ុនស្មាត និងក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សដែលជូបការលំបាកផ្នែកហិរញ្ញវត្ថុដើម្បីអាចបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ។ស្មាត នឹងផ្ដល់ជូនអាហារូបករណ៍ដល់សិស្សពូកែចំនួន ២០កន្លែងសម្រាប់ឆ្នាំ២០១នេះ ដោយមួយកន្លែងមានតម្លៃរហូតដល់​១,៥០០ដុល្លារ ដែលអាហារូបករណ៍ទាំងមូល នឹងផ្តល់ជូននូវការបង់ថ្លៃសិក្សាប្រចាំឆ្នាំ ព្រមទាំងប្រាក់ឩបត្ថមប្រចាំខែ ចំនួន២០០ដុល្លារ ជារៀងរាល់ខែសម្រាប់ចំណាយលើការរស់នៅរហូតដល់បញ្ចប់ការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋដែលបេក្ខជនបានជ្រើសរើស។

លក្ខខណ្ឌដាក់ពាក្យ៖
*ជាសិស្សទទួលបាននិទ្ទេស A ឬ B ដែលបានប្រឡងបាក់ឌុបនៅឆ្នាំ2017, មានជីវភាពខ្វះខាត
*ជ្រើសរើសការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋដូចជា៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យបាត់ដំបង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យមានជ័យ, សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, សាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ, សាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, សាកលវិទ្យាល័យស្វាយរៀង, សាកលវិទ្យាល័យជាស៊ីមកំចាយមារ, វិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

របៀបដាក់ពាក្យ៖
*Online៖ អាចបំពេញពាក្យតាមរយៈគេហទំព័រ: https://www.smart.com.kh/application-form
*ពាក្យស្នើសុំត្រូវសរសេរដោយដៃ៖ ទៅយកពាក្យសុំនៅតាមទីតាំងដូចខាងក្រោម៖
*Smart shop ដែលនៅជិតបំផុត
*មន្ទីរអប់រំ យុវជន និងកីឡាទូទាំងប្រទេស
*នាយកដ្ឋានឧត្តមសិក្សានៅរាជធានីភ្នំពេញ
*វិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាទូរគមនាគមន៍ និងពត៌មាន (NIPTICT)

ពាក្យស្នើសុំ សរសេរដោយដៃទាំងអស់ ត្រូវយកទៅដាក់នៅនាយកដ្ឋានឧត្តមសិក្សានៅ រាជធានីភ្នំពេញ(ទល់មុខសាកលវិទ្យាល័យបញ្ញាសាស្ត្រវិមានឯករាជ្យ) ឫនៅទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុន ស្មាត ទីតាំងនៅជិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។

បញ្ជាក់៖ អាហារូបករណ៍ ១០កន្លែង នឹងត្រូវផ្ដល់ជូនដល់សិស្ស ដែលជ្រើសរើសការសិក្សា នៅវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា ទូរគមនាគមន៍ និងពត៌មាន (NIPTICT)។ និង
អាហារូបករណ៍១០កន្លែងទៀត នឹងត្រូវផ្តល់ជូនដល់សិស្ស ដែលជ្រើសរើសការសិក្សា នៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋផ្សេងៗទៀតដូច មានបញ្ជាក់ជូនខាងលើ (ឧ. សាកលវិទ្យាល័យ ITC, RUPP, NUM…..-ល-)។

ចំពោះបេក្ខជន ដែលជ្រើសរើសការសិក្សា នៅវិទ្យាស្ថាន NIPTICT ត្រូវយកពាក្យស្នើទៅដាក់នៅ វិទ្យាស្ថានជាតិ NIPTICT ដោយផ្ទាល់ ។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខ៖ 010 234 075 ឬចូលទៅកាន់គេហទំព័រ៖ www.smart.com.kh/scholarship ។ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧៕