(កំពង់ធំ)៖ លោក គង់ វិមាន ​អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ប្រជាពលរដ្ឋតំបន់នេះ មិនដែលស្រម័យឃើញថា ឃុំពពកមានការរីកចំរើនដល់ថ្នាក់នេះនោះទេ ធ្លាប់ផ្លូវរូងស្មើរចង្កេះ កាលពី១០ឆ្នាំមុន គឺពុំដែលគិតថា មានចំការកៅស៊ូដ៏ធំធេងនេះទេ ដោយសារប្រទេសយើងមានសុខសន្តិភាព ប្រទេសយើងកំពុងតែដំណើរការអភិវឌ្ឍន៍ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ គិតគូរជាពិសេសស្វែងរកដៃគូរក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដូចជា វិស័យឧស្សហកម្ម កសិឧស្សាហកម្ម ជាវិស័យមួយដែលស្របទៅ នឹងស្ថានភាពភូមិសាស្រ្តទឹកដីរបស់ស្រុកយើង។

លោកបានថ្លែងក្នុងពិធីជួបសំណេះសំណាល ជួយមួយតំណាងកម្មករចំការកៅស៊ូ និងតំណាងក្រុមហ៊ុននៅល្ងាចថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៧ ក្រោមវត្តមានលោកស្រី មាន សំអាន ប្រធានគណៈប្រតិភូគណៈកម្មការទី៨ ព្រឹទ្ធសភា។

ក្នុងដំណើរទស្សនកិច្ចក្រុមហ៊ុនចំការកៅស៊ូជឺសេកំពង់ធំ លោកស្រី មាន សំអាន បានថ្លែងថា ហេតុអ្វីបានជាមានការវិនិយោគនៅទីនេះ គឺដោយសារតែប្រទេសមានសន្តិភាព បើសិនអត់មានសន្តិសុខ បើអត់មានការគាំទ្រអ្នកវិនិយោគទុនទេ ក៏អត់មានការវិនិយោគទេ នេះគឺជាការអវិវឌ្ឍន៍របស់ប្រទេសយើង ដោយប្រទេសយើងទើបតែងើបពីសង្រ្គាម ដែលត្រូវបានសត្រូវវាដុត វាបំផ្លាញ់ឆេះខ្ទេចខ្ទី ទាំងអ្វីទាំងអស់ ក្រោយពេលដែលមានកំលាំងនៃការតស៊ូដឹកនាំដោយសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំផ្សេងទៀត បង្កើតជាកំលាំងតស៊ូមួយ ដើម្បីអំពាវ នាវអោយកងទ័ពវៀតណាម មកជួយយើងដើម្បីរំដោះរួចផុតពីរបបប្រល័យពូជសាសន៍។

នៅក្នុងឱកាសនៃការចុះសំណេះសំណាល តំណាងកម្មករចំការកៅស៊ូជឺសេចំនួន១៤នាក់ លោកស្រី មាន សំអាន បានប្រគល់ជូនមីយើងមួយកេស ត្រីខកំប៉ុងមួយយួរ ទឹកក្រូចដបធំមួយដប និងថវិកា៤ម៉ឺនរៀល សម្រាប់ជាការលើទឹកចិត្តដល់កម្មករ ដែលកំពុងតែធ្វើការបំរើនៅក្នុងក្រុមហ៊ុនចំការកៅស៊ុជឺសេ។ អគ្គនាយករងចំការកៅស៊ូជឺសេ បានលើឡើងថា ក្រុមហ៊ុនបានកំពុងតែសាងសង់ ផ្ទះស្នាក់នៅសម្រាប់ឲ្យកម្មករ និងមណ្ឌលសុខភាព សាលារៀនដែល បច្ចុប្បន្នមានកម្មករជាង៧០០នាក់ កំពុងតែធ្វើការ ជៀរជ័រកៅស៊ូដោយទទួលបានប្រាក់ខែពី៨០ម៉ឺនរៀលទៅ១លានរៀលផងដែរ៕