(ភ្នំពេញ)៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុនសាមសុង មានកម្មវិធីបន្ថែមជូនដ៏ពិសេស សម្រាប់ការជាវផលិតផលអេទ្បិចត្រូនិច របស់ក្រុមហ៊ុនសាមសុងមួយចំនួន នៅតាមហាងទំនើបសាមសុង ដែលបានកំណត់ចាប់ពីថ្ងៃទី១៥តុលា រហូតដល់ ១៤ វិច្ឆិកា ២០១៧។

ការផ្តល់ជូនពិសេសនេះ សម្រាប់ផលិតផលសាមសុងដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូទឹកកក ហើយអ្វីដែលពិសេសនោះគឺអតិថិជនក៏អាចទទួលបានប្រាក់វិញភ្លាមៗរហូតដល់ ១២០ដុល្លារ។

គួររំលឹកផងដែរថា សាមសុងទើបបានទទួលពានរង្វាន់ផ្នែកម៉ាកអេឡិចត្រូនិចល្អបំផុតលំដាប់ទី៦ ទូទាំងពិភពលោកប្រចាំឆ្នាំ២០១៧ ហើយនេះជាឆ្នាំទី៦ហើយ ដែលម៉ាកយីហោដ៏ល្បីមួយនេះ នៅតែអាចរក្សាចំណាត់ថ្នាក់ របស់ខ្លួនបាន យ៉ាងគួរឲ្យកោតសរសើរ។

ចំណែកផលិតផល ដែលស្ថិតនៅក្នុងប្រម៉ូសិនពិសេសនេះ សុទ្ធសឹងជាផលិតផលទំនើប ទាន់សម័យ និងកំពុងពេញនិយម ហើយស្ទើរតែទាំងអស់មានបំពាក់ដោយបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃថាមពល កាត់បន្ថយសម្លេងរំខាន និងគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្ទាល់នៅតាមហាងទំនើបសាមសុង ដែលជិតលោកអ្នកបំផុត ដើម្បីកុំឲ្យប្រម៉ូសិនដ៏ធំមហិមាប្រចាំឆ្នាំនេះរំលងផុតឲ្យសោះ! ក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd​ នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com