(ស្វាយរៀង)៖ បន្ទាប់ពីស្តាប់ការថ្លែងរបស់ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ អំពីការមិនទទួលខុសត្រូវចំពោះទង្វើរបស់មហាអំណាចអាមេរិក ដែលទម្លាក់គ្រាប់បែក និងគ្រាប់បែកគីមីលើទឹកដីកម្ពុជា កាលពីសម័យសង្រ្គាម ដែលគ្រាប់បែកគីមីនេះបានបំផ្លាញសុខភាពប្រជាជនខ្មែរយ៉ាងធ្ងន់ធ្ងរបំផុត, ដូច្នេះងាយមកស្តាប់ការរៀបរាប់របស់ម្តាយ ដែលមានកូនកើតមករាងកាយមានភាពមិនប្រក្រតីដោយឥទ្ធិពលរបស់គ្រាប់បែកគីមីរបស់អាមេរិក ដែលស្ថិតនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារ Fresh News បានចុះផ្ទាល់ទៅកាន់ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋនៅទីនោះ។ សូមស្តាប់កិច្ចសម្ភាសន៍ទាំងស្រុងដូចខាងក្រោម៖