(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក សៀ សៀកឡេង, លោក អាន គន្ធធារ៉ា, លោក ហួន លីហួ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ប្រមុខការពារជាតិកម្ពុជា ប្រកាសអំពាវនាវឲ្យសហរដ្ឋអាមេរិកទទួលខុសត្រូវទាំងស្រុង លើគ្រាប់បែកគីមីរបស់ខ្លួន ដែលបន្សល់ទុកនៅកម្ពុជា ដែលបានជះឥទ្ធិពល និងបំផ្លាញសុខភាពយ៉ាងខ្លាំងដល់ពលរដ្ឋកម្ពុជា
២៖ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បង្ហាញលិខិតឆ្លងឆ្លើយរវាង នាយករដ្ឋមន្រ្តីកម្ពុជា និងនាយកប្រតិបត្តិសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍
៣៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ អាមេរិកមិនបានចូលរួមដោះស្រាយបញ្ហាគ្រាប់បែកគីមីរបស់ខ្លួនសោះ យើងពិតជាអាក់អន់ចិត្តខ្លាំងណាស់ (ចាក់វីដេអូសំភាសន៍របស់បងសារាយ)
៤៖ សម្ដេចក្រឡាហោម ស ខេង ថ្លែងបញ្ជាក់ថា បើសិនគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនោះ អសនៈសភានឹងចែកទៅឲ្យបក្សដទៃ ដែលចូលរួម ក្នុងការបោះឆ្នោត, គណបក្សប្រជាជនកម្ពុជា មិនទទួលយកទេ
៥៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកថា សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ មិនបានយល់ច្បាស់អំពីស្ថានភាពជាក់ស្តែងនៅកម្ពុជា
៦៖ ជម្រើសនគរ៖ តម្លៃសន្តិភាព និងប្រជាធិបតេយ្យ
៧៖ កម្ពុជានាំចេញជ័រកៅស៊ូបានជាង១១ម៉ឺនតោន ទទួលចំណូល១៩២លានដុល្លារ នៅរយៈពេល៩ខែ ឆ្នាំ២០១៧
៨៖ ពិធីការិនីពូកែកំប្លុកកំប្លែង សុភ័ក្រ្ដ កុសុម៉ា នឹងចូលខ្លួនមកលាតត្រដាង ពីខ្សែជីវិតតស៊ូរបស់ខ្លួន តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍នេះ!
៩៖ ក្រុមហ៊ុន លី យ៉ុងផាត់ Group ជួបជាមួយអភិបាលរាជធានីភ្នំពេញ ដើម្បីប្រគល់ស្ពាន ផ្លូវ ភ្លើង និងដើមឈើឲ្យរដ្ឋមកគ្រប់គ្រងវិញ ក្រោយនាយករដ្ឋមន្រ្តីប្រកាសទិញ
១០៖ ក្រសួងកិច្ចការនារី គាំទ្រវិធានការថ្មីៗរបស់សម្តេចតេជោ ហ៊ុន សែន ជួយផ្តល់ប្រាក់ឧបត្ថម្ភដល់នារីជាមន្រ្តីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក្នុងពេលសម្រាលកូន
* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើងព្រមានថា ៖ «យើងនឹងផ្លោងមីស៊ីលទៅកោះ Guam បើសិនជាអាមេរិក មិនបញ្ឈប់សមយុទ្ធដែនអាកាស លើឧបទ្វីបកូរ៉េ»
២៖ មហាយក្សចិន «អំពាវនាវសាជាថ្មី ឲ្យអាមេរិកដក THAAD ចេញពីកូរ៉េខាងត្បូង» ដើម្បីឲ្យមានសន្តិសុខក្នុងតំបន់!
៣៖ ទូរទស្សន៍ CNN រកឃើញថា «ហ្គេម Pokemon Go បានលូកលាន់ការបោះឆ្នោតនៅអាមេរិក» ហើយរុស្ស៊ីជាអ្នកជាប់ពាក់ព័ន្ធធំ!
៤៖ ប្រធានាធិបតីមហាអំណាច ដូណាល់ ត្រាំ គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់តំបន់ព្រំដែនកូរ៉េទាំងពីរ
៥៖ ដូណាល់ ត្រាំ បញ្ជាក់ច្បាស់ៗ៖ «ទំនាក់ទំនងខ្ញុំនឹងរដ្ឋមន្ត្រីការបរទេស ធីល្លឺសុន គឺល្អប្រសើរ មិនដូចពួកសារព័ត៌មានចុះផ្សាយឡើយ»
៦៖ ថ្ងៃនេះគឺខួប ១ឆ្នាំ នៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ខណៈថ្ងៃបូជាព្រះសពកាន់តែជិតមកដល់!
៧៖ ប្រទេសអេស្ប៉ាញ «ធ្វើព្យុហយាត្រាយោធាយ៉ាងកក្រើក កណ្តាលទីក្រុងម៉ាឌ្រីត» ចំពោះមុខគម្រោងផ្តាច់ខ្លួន នៃមេដឹកនាំ Catalonia!
៨៖ បែកធ្លាយរឿងអាស្រូវធំបំផុត នៅអាមេរិកឡាទីន! ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ធ្លាប់ទទួលសំណូករាប់សិបលានដុល្លារ
៩៖ សារព័ត៌មានរុស្ស៊ី៖ «ការដកខ្លួនដ៏ចម្លែករបស់អាមេរិក ចេញពីអង្គការយូណេស្កូ នឹងធ្វើឲ្យអាមេរិកកាន់តែឯកោ» ហើយវាជាចេតនាដាក់សម្ពាធលើ UN តែម្តង!
១០៖ ជនជាតិរ៉ូហ៊ីងយ៉ា ដែលភៀសខ្លួនពីមីយ៉ាន់ម៉ា ទៅកាន់បង់ក្លាដែស កើនឡើងយ៉ាងគំហុកដល់ ជាងកន្លះលាននាក់! ៕