Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈ ឧត្តមសេនីយ៍​ឯក ជា សឿន ជាជំនួយការសម្ដេចតេជោ ហ៊ុន សែន មានឋានៈស្មើអគ្គនាយក

13-10-2017 18:02

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ លោកឧត្តមសេនីយ៍ឯក ជា សឿន ជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

តាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ បញ្ជាក់យ៉ាងដូច្នេះថា «តែងតាំង និងផ្ដល់ឋានៈឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សឿន ជាជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ អគ្គនាយក ដោយមិនទទួលយកប្រាក់បៀវត្សរ៍»។

ជាមួយនឹងការទទួលបានឋានៈនេះ មេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយទាហាន ​នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចថ្មើរជើងលេខ៧០ ​សូមសម្តែងនូវក្តីអបអរសាទរយ៉ាងជ្រៀលជ្រៅ និ​ងស្មោះស្ម័គ្រចំពោះ ឧត្តមសេនីយ៍ឯក ជា សឿន ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និ​ងផ្តល់ឋាន:​ ជាជំនួយការសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា មានឋាន:ស្មើ អគ្គនាយក ដោយមិនទទួលយកប្រាក់បៀវត្សរ៍។ ​

«យើងខ្ញុំទាំងអស់គ្នា ក៏សូមគោរពជូនពរឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ ទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ:​ សុខ:​ និងពល: កុំបីឃ្លៀងឃ្លាតឡើយ​»៕