(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រកាសផ្តល់អាហារូបករណ៍ជាទឹកប្រាក់សរុប៦ពាន់ដុល្លារក្នុងម្នាក់ សម្រាប់សិស្សឆ្នើមនិទ្ទេស A និងB ចំនួន១៥នាក់ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនង ជីប ម៉ុង គ្រុប បានថ្លែងថា ក្នុងមួយឆ្នាំសិស្សឆ្នើមម្នាក់ នឹងទទួលបានអាហារូបករណ៍ ១,៥០០ដុល្លារ រយៈពេលបួនឆ្នាំ គឺក្នុងអំឡុងពេលសិក្សាថ្នាក់មហាវិទ្យាល័យដូច្នេះម្នាក់អាចនឹងទទួលបានទទួលអាហារូបករណ៍៦,០០០ដុល្លារ។លោកបណ្ឌិតបានបន្តថា «ជីប ម៉ុង នឹងផ្តល់អាហារូបករណ៍នេះជារៀងរាល់ឆ្នាំ»

ដើម្បីទទួលបានអាហារូបករណ៍បេក្ខជនត្រូវបំពេញពាក្យសុំពីក្រុមហ៊ុន។ បេក្ខជនដែលជាប់វគ្គជម្រុះ នឹងត្រូវឆ្លងកាត់វគ្គសម្ភាសន៍មួយទៀត ទើបអាចទទួលបានអាហារូបករណ៍នេះ។

ដើម្បីទាញយកពាក្យដាក់អាហារូបករណ៍ ចូលlink https://goo.gl/jMG5Qa
ដើម្បីទាញយកសេចក្តីប្រកាសពីអាហារូបករណ៍ ចូលlink https://goo.gl/oHYpBU