Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌដូនពេញ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះបើកវេទិកាសាធារណ:ថ្នាក់ភូមិ និងឆ្លើយតបដើម្បីដោះស្រាយបញ្ហានានា

13-10-2017 13:02

(ភ្នំពេញ)៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារចុះបើកវេទិកាសាធារណៈថ្នាក់ភូមិ នៅភូមិទាំង២៤ ក្នុងសង្កាត់ស្រះចក និងឆ្លើយតបដោះស្រាយបញ្ហានានាដែលប្រមូលបានតាមរយៈ វេទិកានេះ។

លោក សុខ ពេញវុធ បានថ្លែងថា តាមការដឹកនាំ និងចង្អុលបង្ហាញពីអភិបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងមហាផ្ទៃ គណៈអភិបាលខណ្ឌដូនពេញ បានធ្វើការបែងចែកមន្ត្រីសាលាខណ្ឌចុះបើកវេទិកាសាឌារណ:ថ្នាក់ភូមិ ដើម្បីប្រមូលបញ្ហាដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះពិសេសពាក់ព័ន្ធ នឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព, ការផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ដែលនៅមានការខ្វះចន្លោះ។

សូមបញ្ជាក់ ក្នុងសប្តាហ៍ទី១ ដើមខែតុលា ឆ្នំ២០១៧នេះ គណៈអភិបាលខណ្ឌ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាល ខណ្ឌដូនពេញ បានចុះបើកវេទិកាសាធារណៈថ្នាក់ បានចំនួន២៤ភូមិ ក្នុងសង្កាត់ស្រះចក៕