(កំពត)៖ ជនល្មោភកាមម្នាក់ បានល្បួងនារីជាអនីតិជនអាយុ១៦ឆ្នាំ ទៅរំលោភសេពសន្ថវៈ រហូតបានសម្រេច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបានថ្លែងថា ជនសង្ស័យ ឈ្មោះ សៅ ណុប អាយុ២២ឆ្នាំ រសនៅភូមិ ឃុំ កន្លែងឃាត់ខ្លួនខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ផុន ភ័ក្ត្រា អាយុ១៦ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

សមត្ថកិច្ចនគរបាលដដែលបានបន្តថា ជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានពីបទលួងលោមរំលោភសេពសន្ថវៈ លើជនរងគ្រោះដែលបានប្រព្រឹត្តធ្វើសកម្មភាពរំលោភសេពសន្ថវ កាលពីវេលាម៉ោង១១៖៣០នាទីយប់ ​នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧។

ដោយជនសង្ស័យប្រើល្បិចទូរស័ព្ទហៅជនរងគ្រោះទៅហូប​ស៊ុប នៅផ្សារត្រពាំងអណ្ដើក ហើយជនសង្ស័យ ក៏ដឹកជនរងគ្រោះទៅដេកនៅបន្ទប់ សាលារៀននៅម្ដុំផ្សារ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវហើយជនសង្ស័យធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រចតែម្តង។ ក្រោយពីបែកការណ៍ ក្រុមគ្រួសារខាងជនរងគ្រោះបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។

បច្ចុប្បន្នជនសង្ស័យ កំពុងសាកសួរ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕