(ភ្នំពេញ)៖ នៅថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ​2017ខាងមុខនេះ ក្រុមហ៊ុន ភ្នំពេញហុងដា នឹងរៀប​ចំ​កម្មវិធី​តាំង​បង្ហាញ​រថយន្ដស៊េរីថ្មី ២ម៉ូដែលគឺ ALL NEW HONDA CIVIC និង​ THE NEW HONDA CITY នៅផ្សារទំនើបស៊ីធីម៉ល ចាប់ពីម៉ោង៩ព្រឹក ដល់​ម៉ោង៩យប់។

ការតាំងបង្ហាញនេះ គឺដើម្បីឲ្យអតិថិជនទាំងអស់ ទទួលយកនូវបទពិសោធន៍ នៃលក្ខណ:​ពិសេសៗជាច្រើនរបស់រថយន្ដ​ HONDA ទាំងពីរម៉ូដែលដោយមានការផ្លាស់ប្តូររូបរាងថ្មី ទំនើបតាមបែបស្ព័រ និង​បច្ចេក​វិទ្យាថ្មីៗ​ ជាមួយការផ្តល់ជូនជាច្រើនដូចជា​៖

*រថយន្ត ALL NEW HONDA CIVIC បង់មុនត្រឹមតែ ៧,៥០០ដុល្លារអាមេរិក

*រថយន្ត THE NEW HONDA CITY បង់មុនត្រឹមតែ ៥,៦០០ដុល្លារអាមេរិក

*តម្លៃកាន់តែពិសេស ទទួលការបញ្ចុះតម្លៃភ្លាមៗនូវទឹកប្រាក់៨៨៨ដុល្លារអាមេរិក ដោយគ្រាន់តែកក់ត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ!

*ការធានា (Warranty) រយៈពេល ៣ឆ្នាំ ឬ១០០,០០០គីឡូម៉ែត្រ

*កញ្ចប់ថែទាំរថយន្តដោយប្តូរប្រេងម៉ាស៊ីចំនួន៤ដង និងតំរងប្រេងម៉ាស៊ីនចំនួន2ដងដោយឥតគិតថ្លៃ!

ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានរៀបចំកម្មវិធី បើកបរសាកល្បងរថយន្ត THE NEW HONDA CITY ដល់អតិថិជនដើម្បីទទួលយកវត្ថុអនុស្សាវរីយ៍ ព្រមជាមួយឱកាសឈ្នះរង្វាន់ដូចជា៖
១. iPhone 7 ចំនួន១រង្វាន់
២. ​ប័ណ្ណចាក់ប្រេងឥន្ធនៈ ចំនួន ៣រង្វាន់

សូមអញ្ជើញទទួលយកបទពិសោធន៍ដោយផ្ទាល់ពីរថយន្ត HONDA នោះលោកអ្នក នឹងជ្រាបកាន់តែ ច្បាស់​ពីលក្ខណ:​ពិសេសៗជាច្រើនរបស់ រថយន្ដ​ ALL NEW HONDA CIVIC​ ស៊េរី2017 និង​THE NEW HONDA CITY ស៊េរី2018 ។

​សម្រាប់ព័ត៌មានលំអិត សូមអញ្ជើញមកទស្សនាការតាំងបង្ហាញនៅផ្សារទំនើបស៊ីធីម៉លឬ អញ្ជើញមកអគារ​តាំង​បង្ហាញផ្ទាល់​​​​របស់ក្រុមហ៊ុន ភ្នំពេញហុងដា ដែលមានទីតាំង​នៅទល់​មុខអា​កាសយាន​​ដ្ឋាន ​​អន្ដរ​​ជាតិភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទៈ 023 866 278 / 017 899 855 / 017 867 186​ ៕