(តាកែវ)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នឹងអញ្ជើញប្រកាសតែងតាំង និងផ្ទេរភារកិច្ច អភិបាលស្រុកចំនួន៣រូប លោក កេត ម៉ៅ ពីអភិបាលស្រុកទ្រាំង ឲ្យទៅកាន់តំណែងជាអភិបាលស្រុកសំរោង, លោក ញ៉ែម ស្រស់ ត្រូវបានផ្ទេភារកិច្ចពីអភិបាលស្រុកសំរោង ឲ្យទៅកាន់ដំណែងជាអភិបាលស្រុកព្រៃកប្បាស់ និងលោក អ៊ិត សា ត្រូវបានផ្ទេភារកិច្ចពីអភិបាល ស្រុកព្រៃកប្បាស់ ឲ្យមកបំរើការនៅសាលាខេត្តតាកែវ។

អភិបាលរងខេត្តតាកែវមួយចំនួនទៀត នឹងទៅប្រកាសដំណែងអភិបាលរងក្រុង ស្រុកចំនួន១០ នៅក្នុងខេត្តតាកែវ ដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យសម្រេចប្រកាស់តែងតាំង កាលពីពេលថ្មីៗកន្លងមកនេះ។ ដោយឡែកក្រៅពីការផ្ទែភារកិច្ចអភិបាលស្រុកទាំង៣ខាងលើ រាជរដ្ឋាភិបាល ក៏បានចេញអនុក្រឹត្តផ្ទេភារកិច្ចអភិបាលរងក្រុង ស្រុកក្នុងខេត្តតាកែ វចំនួន១៥រូបផងដែរ។

លោក កេត ម៉ៅ អភិបាលស្រុកទ្រាំង ដែលត្រូវបានរាជរដ្ឋាភិបាលប្រកាស់ផ្ទេភារកិច្ចឲ្យទៅកាន់តំណែងជាអភិបាលស្រុកសំរោង បានថ្លែងថា ពិតជាមានការផ្ទេភារកិច្ចនេះមែន។ ការផ្លាស់ប្ដូភារកិច្ចនេះមិនមែនមានការកំហុសការងារអ្វីនោះទេតែវាត្រូវដល់អាណតិ្តដែលត្រូវធ្វើការផ្លាស់ប្ដូរ។

លោក កេត ម៉ៅ លោកពិតជាមានការរីករាយ ងទទួលតំណែងថ្មីដែលរាជរដ្ឋាភិបាលបានប្រគល់ជូនហើយលោក និងប្រឹងប្រែងធ្វើការ ឲ្យអស់លទ្ធភាពដើម្បីបម្រើប្រជាពលរដ្ឋ និងធ្វើការអភិវឌ្ឍន៍ស្រុកសំរោង ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោក ញ៉ែម ស្រស់ អភិបាលស្រុកសំរោង ដែលត្រូវបានផ្ទេភារកិច្ចមកកាន់តំណែងជាអភិបាលស្រុកព្រៃកប្បាស់ បានថ្លែងថា លោកបានបម្រើការ ជាអភិបាលស្រុកសំរោង ច្រើនអាណត្តិហើយដូច្នោះវាដល់ពេលវេលាដែលត្រូវប្លាស់ប្ដូភារកិច្ចហើយ។

មន្រ្តីសាលាខេត្តតាកែវបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ លោក ឡាយ វណ្ណៈ នឹងទៅប្រកាសដំណែងអភិបាលស្រុកព្រៃកប្បាស់, ថ្ងៃទី១៨ ប្រកាសអភិបាលស្រុកសំរោង និងនៅថ្ងៃទី១៩ ខែតុលា នឹងទៅប្រកាសអភិបាលស្រុកទ្រាំង៕