(ព្រៃវែង)៖ ដោយមានបញ្ជាពីលោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមន្ទីរយុត្តិធម៌ចំនួន០៥នាក់ ដឹកនាំដោយវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងជំនាញបសុពេទ្យខេត្ត ធ្វើការឃាត់រថយន្តចំនួន០១គ្រឿងម៉ាក់ ហ៊ីយ៉ាន់ដាយ នៅត្រង់ចំណុចភូមិជោរទី២ ឃុំក្រញ៉ូង ស្រុកកំចាយមារ ដែលបានដឹកផលិតផលសត្វខុសច្បាប់ ចេញពីប្រទេសវៀតណាម តាមច្រកម៉ឺនជ័យ ឆ្ពោះទៅកាន់ភ្នំពេញ។
លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្រោយពីធ្វើការត្រូតពិនិត្យ និងឆែកឆេររថយន្តសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន មាន់រស់ចំនួន១,៦០០ក្បាល ជើងមាន់ចំនួន៤៧០កេះ ទម្ងន់៧,០៥០គីឡូក្រាម បច្ចុប្បន្នរថយន្តនិងវត្ថុតាង ប្រគល់ជូនជំនាញបសុពេទ្យខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕