Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណៈមេធាវីកម្ពុជា បានអញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយពីបំពេញការងារនៅប្រទេសអូស្រ្តាលីរយៈពេល៥ថ្ងៃ

13-10-2017 09:05

(ភ្នំពេញ)៖ ប្រធានគណៈមេធាវីកម្ពុជាលោក សួន វិសាល និងសមាជិកចំនួន៦នាក់ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំគណៈមេធាវី​ នៅប្រទេសអូស្រ្តាលី រយៈពេល៥ថ្ងៃ ដោយមានការចូលរួមប្រមាណ១២០ប្រទេសទទួលបានជោគជ័យ ព្រមទាំងបានជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ជាមួយគណៈ អូស្រ្តាលី អាល្លឺម៉ង់ និងអង់គ្លេសទៀតផង។

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះលោក សួន វិសាល ប្រធានគណៈមេធាវី និងក្រុមការងារបានអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ព្រមទាំងចាប់ផ្តើមចាត់ចែងត្រៀមរៀបចំក្នុងនាមជាប្រធានគណៈមេធាវី ធ្វើមហាសន្និបាតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ៕