(ភ្នំពេញ)៖ គណៈប្រិតិភូអឺរ៉ុប បានលើកទឹកចិត្តក៏ដូចជាជម្រុញឲ្យកម្ពុជានាំចេញអង្ករក្រអូបឲ្យបានច្រើន ព្រោះតែអង្ករក្រអូបនេះជាអង្ករមានគុណភាពខ្ពស់ និងមិនបារម្ភពីការប្រើប្រាស់ជីគីមី ឬថ្នាំគីមីក្នុងពេលដំាដុះឡើយ ទាំងអស់នេះបង្ហាញពីការយកចិត្តទុកដាក់ពីសហភាពអឺរ៉ុបមកលើកម្ពុជា ក៏ដូចជាការមើលឃើញពីការរីកចម្រើនវិស័យអង្ករនៅកម្ពុជា។

ការជម្រុញនិងលើកទឹកចិត្តនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយនឹង​ប្រតិភូសហភាពអឺរ៉ុបដែលកំពុងបំពេញទស្សនាកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ។

កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិភាក្សា ស្តីពីការនាំអង្ករចេញទៅកាន់សហភាពអឹរ៉ុប ក្រៅពីនោះគណៈប្រតិភូអឺរ៉ុបក៏បានលើកទឹកចិត្តកម្ពុជា ឲ្យនាំចេញ​អង្ករក្រអូប​ឲ្យបានច្រើន ព្រោះអង្ករក្រអូបជាអង្ករមានគុណភាពខ្ពស់ និង មិនបារម្ភពីការប្រើប្រាស់ជីគីមី ឬថ្នាំគីមីក្នុងពេលដំាដុះ។

លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានសន្យានឹងធ្វើការនាំចេញទៅកាន់ទឹកដីសហភាពអឺរ៉ុប ឲ្យបានច្រើនដូចដែលខាង​ប្រតិភូអឺរ៉ុបបានលើកឡើងយ៉ាងដូច្នោះផងដែរ។ ក្រៅពីនេះសហព័ន្ធស្រូវកម្ពុជា សន្យាជម្រុងញក្នុងការដាំដុះស្រូវអង្ករប្រភទក្រអូបនេះបន្ថែមទៀត។

សូមរម្លឹកថា អង្ករក្រអូបរបស់កម្ពុជា ទទួលបានពានរង្វាន់ជាអង្ករល្អជាងគេនៅលើពិភពលោក រយៈពេល៣ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ២០១២, ២០១៣ និងឆ្នាំ២០១៤៕