(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីម្សិលមិញនេះ បានចេញព្រះរាជក្រឹត្យតែងតាំង ដំឡើង និងផ្តល់ឋានៈដល់មន្រ្តី១០រូប នៅក្នុងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

តាមព្រះរាជក្រឹត្យនេះ ក្នុងចំណោមមន្រ្តីទាំង១០រូបនោះ មាន៧រូប ត្រូវបានតែងតាំងជា និងផ្តល់ឋានៈជាអនុប្រធាន និងសមាជិក ដែលមានឋានៈស្មើចាប់ពីអគ្គនាយក រហូតដល់រដ្ឋលេខាធិការ។

ដោយឡែកក្នុងចំណោម៣រូបផ្សេងទៀត រួមមាន មានសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សម្នាក់ ត្រូវបានដំឡើងឋានៈស្មើរដ្ឋលេខាធិការ និងមន្រ្តី២នាក់ទៀតទេ ត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងពាក្យបណ្តឹង និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖