(ភ្នំពេញ)៖ បន្ទាប់ពីរកឃើញនូវកុមារបីរូប នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង កើតមកមិនប្រក្រតីគួរឲ្យអាណិតអាសូរ ដោយសារឥទ្ធិពលដ៏សាហាវនៃគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក ដែលបានបន្សល់ទុកពីសម័យសង្រ្គាមនោះ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការណែនាំចំនួន៣ចំណុច ដើម្បីឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន អំពីឥទ្ធិពលនៃគ្រាប់បែកនេះ។

ការណែនាំ៣ចំណុចនោះរួមមានដូចជា៖

១៖ ពលរដ្ឋត្រូវនៅឱ្យឆ្ងាយពីគ្រាប់បែកគីមីតាមការណែនាំរបស់មន្ត្រី។

២៖ ត្រូវណែនាំកូនចៅមិនត្រូវរើសយកមកលេងនូវគ្រាប់បែកគីមីឡើយ។

៣៖ បើមានរោកសញ្ញាខុសប្រក្រតី ឬមានកុមារកើតមកមានរូបរាងខុសប្រក្រតី សូមទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បីត្រួតពិនិត្យសុខភាពជាបន្ទាន់៕