Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសផ្លូវការអំពីការរកឃើញកូនប្រជាពលរដ្ឋ៣នាក់កើតមកមិនប្រក្រតីគួរឲ្យអាសូរ ដោយសារឥទ្ធិពលដ៏សាហាវ នៃគ្រាប់បែកគីមីរបស់អាមេរិក នៅឃុំគគីរ

12-10-2017 19:35

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសផ្លូវការ ពាក់ព័ន្ធនឹងការរកឃើញកូនប្រជាពលរដ្ឋ៣នាក់កើតមកមិនប្រក្រតីគួរឲ្យអាសូរ ដោយសារឥទ្ធិពលដ៏សាហាវនៃគ្រាប់បែកគីមីរបស់អាមេរិក នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ភាពមិនប្រក្រតីរបស់ក្មេងៗទាំង ៣នាក់នោះ មានដូចជាម៉ាត់វៀច ក្បាលធំ និងកើតរមាស់លើស្បែក តាំងពីពេលពួកគេកើតមកម្ល៉េះ។

ខាងក្រោមនេះជាសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល៖