លោកឧត្តមសេនីយ៍ឯក នាង អេង ដឹកនាំប្រជុំផ្សព្វផ្សាយអនុសាសន៍១១ចំណុច របស់សម្ដេចតេជោ ហ៊ុន សែន និងសៀវភៅផែនការយុទ្ធសាស្ដ្របញ្ជ្រាបយេនឌឺ
12-10-2017 11:31
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក នាង អេង អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវានាយក នាយកដ្ឋានអប់រំ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយអនុសាសន៍១១ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសៀវភៅផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌឺ ក្រសួងការពារជាតិឆ្នាំ២០១៦-ឆ្នាំ២០១៧។
ក្នុងនោះក៏មានការចូលរួមពី លោកស្រី ហ៊ាង ឆវី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ លោក លោកស្រី នាងកញ្ញា វរសេនីយ៍ អនុសេនីយ៍ និងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ នាយទាហាន នៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ៕
\