Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចគ្រប់ពេលបើកបរ! ស្លាប់៣នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

12-10-2017 07:33

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសស្រាល២នាក់ និងរបួសធ្ងន់៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៦គ្រឿង រថយន្តតូច៥គ្រឿង និងរយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, កត្តាផ្លូវ និងកត្តាយានយន្ដ។

សូមបញ្ជាក់ថា រយៈពេល១១ថ្ងៃ ខែតុលា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៨៦លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៣៣នាក់ របួសធ្ងន់ចំនួន៨៣នាក់ និងរបួសស្រាលចំនួន២៩នាក់៕