(ភ្នំពេញ)៖ ភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងបែបជប៉ុន ឈ្មោះថា បាប៊ីឃ្យូផ្លាហ្សា (BAR·B·Q Plaza) បានបើកសម្ភោធសាខាទី២របស់ខ្លួនជាផ្លូវការ ដែលមានអាស័យដ្ឋាននៅ ផ្លូវ៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហាងបាប៊ីឃ្យូផ្លាហ្សាទួលគោកនេះ ត្រូវបានរចនាមានលក្ខណៈដ៏ថ្មីស្រឡាង ដែលពោរពេញទៅដោយភាពទាក់ទាញ និងមានបន្ទប់ VIP និង ការ៉ាអូខេ យ៉ាងធំទូលាយ ប្រកបដោយផាសុកភាព ជាមួយនឹងទីធ្លាធំទូលាយងាយស្រួលក្នុងការចតយានយន្ដ។
លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Cambodia បានថ្លែងថា «បុគ្គលិកគ្រប់រូបនៅក្រុមហ៊ុន RMA Cambodia និងEFG រួមទាំងរូបខ្ញុំផ្ទាល់មានក្តីរំភើបខ្លាំងណាស់ ក្នុងការនាំជូនមកនូវភាពដ៏អស្ចារ្យ ក្នុងការស្រស់ស្រូបអាហារចម្អិនដោយខ្លួនឯងរបស់ Bar B Q Plaza ដែលប្រកបដោយគុណភាពខ្ពស់ទាំង សាច់និងបន្លែស្រស់ ដល់អតិថិជននៅកម្ពុជា»។
Bar B Q Plaza នឹងបន្តឱ្យយើងផ្តល់ជូន នូវម្ហូបអាហារស្ដង់ដារខ្ពស់ និងបទពិសោធន៍បរិភោគអាហារ កាន់តែល្អដល់អតិថិជន”។ ក្រុមហ៊ុន EFG គ្រោងនឹងពង្រីកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ជាមួយការបើកបន្ថែមសាខា Bar B Q Plaza ចំនួនដប់ទៀតនៅត្រឹមឆ្នាំ២០២២ ។ការពង្រីកនេះ នឹងផ្ដល់ឱកាសការងារ ជាង១០០នាក់បន្ថែមទៀត នៅតាមទីតាំង នៅក្នុងទីក្រុងធំៗ ដែលកម្លាំងការងាររបស់ក្រុមហ៊ុននឹងឡើងដល់ជាង១៣០០នាក់។ ក្រុមហ៊ុន Express Food Group (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Cambodia ទើបបានទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Thai Food Passion Co ដើម្បីបើកភោជនីយដ្ឋាន Bar B Q Plaza នៅក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ថា បាប៊ីឃ្យូផ្លាហ្សាជាភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងបែបជប៉ុន ដែលមានរសជាតិដ៏ឈ្ងុញឆ្ងាញ់ និងចែករំលែកសុភមង្គលជាមួយអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។ កាន់តែពិសេសជាងនេះទៅទៀត បាប៊ីឃ្យូផ្លាហ្សាផ្តល់ជូនតម្លៃសមរម្យ នូវអាហារដ៏ឈ្ងុញឆ្ងាញ់ និងមានអនាម័យខ្ពស់។ អតិថិជនអាចកម៉្មង់មុខម្ហូបទៅតាមតម្រូវការ បែបសាច់អាំងបាប៊ីឃ្យូ ដោយរួមមាន៖ សាច់គោអូស្រ្តាលីស្មាមុខ សាច់គោអូស្រ្តាលីជាប់ខ្លាញ់ សាច់ជ្រូកស្មាមុខ សាច់មាន់ ត្រីម៉ាហីហីជប៉ុន បង្គាស្រស់ បន្លែស្រស់ និងទឹកជ្រលក់បាប៊ីឃ្យូដែលលាយបញ្ចូលគ្នាទាំងបួនមុខ ធ្វើឲ្យរសជាតិអាហារនៅ បា ប៊ី ឃ្យូ ផ្លាហ្សា ប្រកបដោយរសជាតិដ៏ឈ្ងុញឆ្ងាញ់។ បន្ថែមពីនោះទៅទៀត បាប៊ីឃ្យូផ្លាហ្សា មានខ្ទះអាំងសាច់ដ៏ប្រណឹត នឹងប្រើសម្រាប់អាំងសាច់បាប៊ីឃ្យូ សាច់ បន្លែ និងមានទឹកស៊ុបដ៏ពិសេសថែមទៀត ធ្វើឲ្យការញុំាអាហារ ជួបជុំគ្រួសារកាន់តែមានន័យ។ បាប៊ីឃ្យូផ្លាហ្សាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដោយលោក Choopong Choopojcharoen ដែលបានអនុវត្តសាច់អាំងបែបម៉ុងហ្គោលី និងជប៉ុន ដែលល្បីជាយូរមកហើយ ជាមួយភោជនីយដ្ឋានរបស់គាត់ ។កាន់តែពិសេសទៅទៀត ដោយមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងខ្លាំង បាប៊ីឃ្យូផ្លាហ្សាបានពង្រីកសាខាក្នុងឆ្នាំ ២០១៧ជាង១៥០កន្លែង ទាំងនៅក្នុងប្រទេសថៃ និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយបាប៊ីឃ្យូផ្លាហ្សាត្រូវបានចាត់ចំណាត់ថ្នាក់ភោជនីយដ្ឋានលេខ១ ក្នុងផ្នែកភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងជាង៥ឆ្នាំមកហើយ ។បាប៊ីឃ្យូផ្លាហ្សា មានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំង១៧សាខា នៅក្នុងប្រទេសម៉ាឡេស៊ី និងពីរសាខាទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ Thai Food Passion Co រៀបចំការពង្រីកទុកមុនយ៉ាងហោចណាស់ ៣០ភោជនីយដ្ឋាន នៅឆ្នាំ២០២០ខាងមុខនេះ៕