(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ ឆេង សូរិយា, លោក សៀរ សៀកឡេង, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅពេលអស់បក្សប្រឆាំងមួយ នៅមានបក្សប្រឆាំង៥ទៀត ដែលនឹងកើតឡើងនាពេលឆាប់ៗនេះ
២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ក្រោកឈរឡើងដើម្បីការពារសន្តិភាពសម្រាប់ប្រទេសជាតិ
៣៖ លោក អេង ឆៃអ៊ាង រិះគន់ថា អ្នកសម្ងំនៅក្នុងប្រទេសកម្ពុជាពេលនេះ មិនអាចធ្វើអ្វីបានទេ គ្រាន់តែលម្អឱ្យគេប៉ុណ្ណោះ
៤៖ មន្ត្រីជំនាញបន្តរកឃើញគ្រាប់បែកគីមី របស់់អាមេរិកនៅឃុំគគីរ កើនឡើងរហូតដល់១១ទីតាំង អាចមានគ្រាប់បែក១៤គ្រាប់
៥៖ សម្តេចនាយករដ្ឋមន្រ្តី៖ កីឡាករ-កីឡាការិនី ទទួលបានសេវាថែទាំ និងពិនិត្យសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនានា
៦៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលបញ្ហាការប៉ះពាល់សុខភាព របស់ប្រជាពលរដ្ឋឃុំគគីរ ដែលរស់នៅជាមួយគ្រាប់បែកគីមីប្រល័យលោក របស់អាមេរិករាប់សិបឆ្នាំ
៧៖ ព្រះតេជគុណប៊ុត ប៊ុនតិញ អវត្តមាន ក្នុងការចូលបំភ្លឺតុលាការតាមការកំណត់ ជុំវិញសំណុំរឿងបាត់បច្ច័យបុណ្យសព លោក កែម ឡី
៨៖ អាជ្ញាធរអប្សរាមិនអនុញ្ញាតឲ្យលក់ម្ហូបអាហារ គ្រឿងស្រវឹង ដាក់អង្រឹង និងក្រាលកន្ទេល លើស្មៅមុខប្រាសាទអង្គរវត្ត ដើម្បីរក្សាសណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព និងទេសភាពអង្គរ
* ព័ត៌មានអន្តរជាតិ (World News)
១៖ មេដឹកនាំ Catalonia «នៅតែរឹងទទឹងចង់ប្រកាសឯករាជ្យ ដើម្បីផ្តាច់ខ្លួនពីអេស្ប៉ាញ» ទោះបីជានឹងត្រូវរងការចាប់ខ្លួន ព្រមទាំងអនាគតដ៏ស្រពិចស្រពិល!
២៖ អាមេរិក «បញ្ជូនយន្តហោះទម្លាក់គ្រាប់ B-1B ពីរគ្រឿង ហោះឆ្វែលឧបទ្វីបកូរ៉េទាំងយប់» អមដោយយន្តហោះចម្បាំង F-15k របស់កូរ៉េខាងត្បូង!
៣៖ ព័រទុយហ្គាល់ប្រកាសជាផ្លូវការ «ផ្តាច់ចំណងការទូតជាមួយកូរ៉េខាងជើង» ខណៈអឺរ៉ុបក៏បង្កើនទណ្ឌកម្មប្រឆាំងរបប លោក គីម ជុងអ៊ុន!
៤៖ ព័ត៌មានបែកធ្លាយ៖ «ផែនការសម្ងាត់អាមេរិក ដើម្បីធ្វើឃាតលោក គីម ជុងអ៊ុន ត្រូវបាន Hacker កូរ៉េខាងជើងលួច»
៥៖ របាយការណ៍សម្ងាត់៖ «អ៊ីរ៉ង់ព្យាយាមលួចបច្ចេកវិទ្យា ផលិតអាវុធនុយក្លេអ៊ែរ-មីស៊ីលចំនួន ៣២លើក នៅឆ្នាំ២០១៦» ក្រោយពីបានចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥!
៦៖ FIFA សម្រេចព្យួរសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ពីបទជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
៧៖ លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេស «កំពុងរកវិធីរារាំងអ៊ីរ៉ង់ កុំឲ្យមានអាវុធនុយក្លេអ៊ែរ» ខណៈអ៊ីរ៉ង់ក៏ព្រមានវាយបកវិញដែរ ៕