(ចិន)៖ ក្រុមហ៊ុនផ្នែកវប្បធម៌ និងទេសចរណ៍ធំមួយរបស់ប្រទេសចិន គ្រោងនឹងសាងសង់មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ដ៏ធំមួយនៅក្នុងខេត្តសៀមរាបនាឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាប្រមាណ ៧០០លានដុល្លារសហរដ្ឋអាមេរិក។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញទៅទស្សនកិច្ចដោយផ្ទាល់នៅក្នុងក្រុមហ៊ុន USunhome នេះ ស្ថិតនៅក្នុងខេត្ត Sichuan ប្រទេសចិន។ ក្នុងពេលទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានស្នើក្រុមហ៊ុនហ៊ុនកសាងគម្រោងនេះឲ្យបានឆាប់ ដើម្បីឲ្យអ្នកទេសចរចិន និងអ្នកទេសចរប្រទេសផ្សេងៗទៀត មកទស្សនានៅកម្ពុជាកាន់តែច្រើន៕