(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានចំនួន២រូប ក្នុងនោះរួមមាន៖ លោក ជឹម លាវ និងលោកស្រី ស៊ី វណ្ណថា។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ។

សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យខាងក្រោមនេះ៖