(ភ្នំពេញ)៖ ក្រុមហ៊ុនសា្របៀរ នឹងរៀបចំកម្មវិធី GANZBERG Adventure Music Festival ជាព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុសរធម៌ ដ៏បំផុតដើម្បីបរិច្ចាកថវិកាទាំងអស់ទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលនឹងប្រព្រឹត្តធ្វើនៅរមណីយដ្ឋានឋានសួហគ៌បូកគោ ខេត្តកំពត នៅថ្ងៃទី២៨ តុលា ឆ្នាំ២០១៧ខាងមុខនេះ។

ព្រឹត្តិការណ៍នេះនឹងពាំនាំការសម្តែងចំរុះ និងសម្បូរបែបរបស់សិល្បៈករខ្មែរ និងអន្តរជាតិជាង៣០នាក់ សិល្បៈករមកពីផលិតកម្មរស្មីហង្សមាស មានដូចជា៖ ឱក សុគន្ធកញ្ញា ពេជ្រ សោភា G-Devith រ៉េត ស៊ូហ្សាណា និង Step សិល្បៈករមកពីផលិតកម្មសាន់ដេ លោកខាន់ ជេមន៍ សិល្បៈករ Original Song ក្រុម Small World Small Band ក្រុម Mustache និងលោក P-Sand ក្រុមបាល់ទាត់ក្រសួងការពារជាតិ និងដឹកដៃគ្នាចូលរួម សម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី ពីលើកំពូលភ្នំបូកគោនេះ។

លោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មី ដូចជាការបោះជំរំខ្នាតធំ ការរត់ប្រណាំងអន្តជាតិពាក់កណ្តាលម៉ារាតុង និងប្រណាំងកង់ ដេលជាព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារាតុង និងប្រណាំងកង់ឋានសួគ៌បូកគោលើកទី៤ ជាមួយនឹងតន្ត្រី EDM ដ៏អស្ចារ្យ DJ អន្តរជាតិ ហើយព្រឹត្តិការណ៍នេះក៏មានផ្សាយផ្ទាល់ពិសេស ពីកំពូលភ្នំបូកគោលើកញ្ចក់ទូរទស្សន៍ ហង្សមាស នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង៤រសៀលតទៅ។

សូមអញ្ជើញចូលរួមចុះឈ្មោះទាំងអស់គ្នា រាល់ថវិកាទាំងអស់នេះ នឹងផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។

ព័ត៌មានលម្អិត នៃការចុះឈ្មោះ សូមចូលទៅកាន់គេហទំព័រ :http://www.bokormarathon.com Hot Line: 016 616 126
Link Promote: https://youtu.be/EHo2k0AC01o