(ត្បូងឃ្មុំ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ សៅ ទី ហេង សំរិន ព្រមទាំងលោក វង សូត្រ និងស្រី ហេង ពៅ រួ​មជាមួយថ្នាក់ដឹកនាំ បានដឹកនាំមន្ត្រីរាជការ នៃក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ គណៈអភិបាលខេត្តត្បូងឃ្មុំ មន្ទីរជំនាញជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងព្រះសង្ឃ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែអង្គកឋិនទាននាំបច្ច័យខ្ទង់ម៉ឺនដុល្លារ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធនៅវត្តថ្កូវ ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

វត្តគីរីសុវណ្ណារាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បច្ឆ័យដែលប្រមូលបានពីអង្គកឋិនទាន នឹងយកទៅប្រើប្រាស់ក្នុងការកសាងសមិទ្ធផល ក្នុងវត្តពិសេសការកសាងមហាកុដិ១ខ្នង កម្ពស់២ជាន់ ទំហំ៨គុណនឹង១០ម៉ែត្រនៅក្នុងវត្តគីរីសុវណ្ណ រាម ហៅវត្តថ្កូវនេះ ត្រូវចំណាយក្នុងការសាងសង់អស់ថវិកា៥ម៉ឺនដុល្លារអាមេរិក រួមនឹងសម្ភារមួយចំនួនទៀត ទុកសម្រាប់ព្រះសង្ឃបានប្រើប្រាស់ផងដែរ។

ជាមួយគ្នានេះដែរ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ក៏បានប្រគេនបច្ច័យដល់វត្តចំនួន៧ផ្សេងទៀត ក្នុងស្រុកពញាក្រែកនេះរួមមាន៖ វត្តអង្កែង វត្តសន្ទៃទី២ វត្តត្រពាំងព្រីង វត្តត្តពាំងផ្លុង វត្តត្រចខោ វត្តស្ទឹងតូច និងវត្តក្បាលដំរី ដោយក្នុងវត្តនីមួយៗ ទទួលបានបច្ឆ័យចំនួន១០លានរៀល រួមនឹងត្រៃយ៌ធំមួយផងដែរ៕