Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រឡាហោម ស ខេង អញ្ជើញបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិថ្មីជាង៤០០០នាក់

11-10-2017 12:20

(កណ្តាល)៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល លើកទី៣ និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជាចំនួន៤.៥៣៦នាក់។

នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលជាតិកម្ពុជា បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០១៧នេះ បណ្ឌិត្យសភាបានបណ្ដុះបណ្ដាលសិស្សនាយនគរបាល និងនាយនគរបាលរង ចំនួន២លើករួចមកហើយ ចំនួន៣,៥១១នាក់ ហើយការបណ្ដុះបណ្ដាលលើកទី៣នេះ ដែលមានរយៈពេល៧៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែកក្កដា មានចំនួន៩៣១នាក់។

បើតាមនាយឧត្តមសេនីយ៍ សេង ផល្លី កាលពីឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ បានជ្រើសរើសនគរបាលក្របខ័ណ្ឌថ្មី ចំនួន៤,៥៣៦នាក់ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ក្រសួង៕