(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានពីលទ្ធផលជំនួបពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងប្រធានអង្គការអន្ដរជាតិទេសន្ដរប្រវេសន៍ ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិច លោកស្រី Maria Nenette A. Motus ដែលបានធ្វើឡើងនៅវេលាម៉ោងរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានរំលឹកពីកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភរបស់អង្គការអន្ដរជាតិទេសន្ដរប្រវេសន៍ ចំពោះប្រជាជនកម្ពុជា ដែលបានភៀសខ្លួនក្នុងដំណាក់កាលកើតមានសង្គ្រាមនៅកម្ពុជា ក៏ដូចជាការវិលត្រឡប់របស់ពួកគេ មកកាន់មាតុប្រទេសវិញ បន្ទាប់ពីមានសន្ដិភាព។

លោកស្រី Maria Nenette A. Motus បានបញ្ជាក់នៅចំពោះមុខប្រមុខកាទូតកម្ពុជាថា «អង្គការ​​អន្ដរជាតិទេសន្ដរប្រវេសន៍ នឹងបន្ដកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពដៃគូរជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅលើការងារ​ទេសន្ដរប្រវេសន៍នេះ»

សូមអានខ្លឹមសារលម្អិត ​នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖