(ភ្នំពេញ)៖ ក្រុមហ៊ុនទេសចរណ៍ STB Travel & Tours នឹងបញ្ចុះតម្លៃពិសេសដល់អតិថិជនដែលមានបំណងធ្វើដំណើរកម្សាន្ត នារដូវបុណ្យអុំទូក អកអំបុក បណ្តែតប្រទីត និងសំពះព្រះខែដែលនឹងឈានដល់នាពេលខាងមុខនេះទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ក្នុងដំណើរកម្សាន្ត របស់ខ្លួនជាមួយក្រុមហ៊ុន STB Travel & Tours មានទីតាំងស្ថិតនៅផ្ទះលេខ៤១៧ ផ្លូវ១២៨ ខណ្ឌទួលគោក ភ្នំពេញ មានចម្ងាយពីស្តុបដេអ៊ិនប្រហែល១៥០ម៉ែត្រ។

ក្រុមហ៊ុនទេសចរណ៍ STB Travel & Tours មានមោទនភាពយ៉ាងក្រៃលែង ដែលទទួលបានពានរង្វាន់ក្រុមហ៊ុនទេសចរណ៍ដ៏ឆ្នើម នៅតំបន់អាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០១៧នេះ។ ហេតុផលដែលក្រុមហ៊ុនទេសចរណ៍ STB Travel & Tours ទទួលបានពាន់រង្វាន់ឆ្នើមនេះ ដោយសារក្រុមសហ៊ុនផ្តោតទៅលើសេវាកម្មល្អ មានស្តងដារអន្តរជាតិត្រឹមត្រូវ។ ហើយភាពជោគជ័យនេះ គឺជាសមិទ្ធផលយ៉ាងគាប់ប្រសើរ ដោយសារក្រុមហ៊ុនទទួលបានការគាំទ្ររពីអតិថិជនកន្លងមក។

ដើម្បីអបអរពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីត និងសំពះព្រះខែ ខាងមុខនេះ ក្រុមហ៊ុន STB Travel & Tours ទេសចរណ៍ ដែលជាក្រុមហ៊ុន ឈានមុខគេ ផ្នែកគុណភាពសេវាកម្ម ក្នុងការផ្តល់ជូននូវកពា្ចប់សេវាកម្ម ដំណើរកំសាន្ត និងសំបុត្រយន្តហោះ ទៅគ្រប់ប្រទេសក្នុងពិភពលោក ក្នុងតម្លៃពិសេសជាមួយនឹងការចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ប្រធានប្រតិបត្តិក្រុមហ៊ុន បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនទេសចរណ៍ STB Travel & Tours ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា រយៈពេលជិត១០ឆ្នាំមកហើយ។ ក្នុងប្រតិបត្តិការលើសេវាកម្មលក់កញ្ចប់ទេសចរណ៍ រួមមានលក់សំបុត្រយន្តហោះ និងរៀបចំកញ្ចប់ទេសចរណ៍ ក្នុងដំណាក់កាលដំបូងនោះ ក្រុមហ៊ុនបានទទួលនូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពលរដ្ឋក្នុងស្រុក ដែលមានចំណូលចិត្តទៅកម្សាន្តនៅក្រៅប្រទេស និងពីសំណាក់ជនជាតិបរទេស ដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

លោកប្រធាន បានបញ្ជាក់យ៉ាងដូច្នេះថា តាមរយៈវត្តមាន របស់ក្រុមហ៊ុនទេសចរណ៍ STB Travel & Tours អ្នកទេសចរណ៍ជាជនបរទេស ជាច្រើនម៉ឺននាក់ ត្រូវបានក្រុមហ៊ុនទាក់ទាញឲ្យចុះមកកម្សាន្តនៅកម្ពុជា ដែលមិនខុសពីការរួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍។ ក្នុងនោះចលនាចេញទៅកម្សាន្តក្រៅប្រទេស ពីសំណាក់ពលរដ្ឋខ្មែរទៅកាន់ប្រទេស ធំសំខាន់ៗដូចជា សហរដ្ធអាមេរិច អូស្រ្តាលី ទ្វីបអឺរ៉ុប ចក្រភពអង់គ្លេស ឌូបៃ ជប៉ុន កូរ៉េ ចិន សិង្ហបុរី ម៉ាឡេស៊ី ហុងកុង ថៃ ជាដើមក៏មានចំនួនច្រើនឡើងជារៀងរាល់ឆ្នាំ។

រយៈពេលជិត១០ឆ្នាំ ដែលក្រុមហ៊ុនទេសចរណ៍ STB Travel & Tours បានរួមចំណែក ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ឲ្យមានការរីកចម្រើនទាំងក្នុង និងក្រៅប្រទេសតាមរយៈសេវាកម្មរបស់ខ្លួន។ ក្នុងរយៈពេលកន្លងមក ក្រុមហ៊ុនក៏បានរួមចំណែកបណ្ដុះបណ្ដាល ធនធានមនុស្ស ឲ្យមានការយល់ដឹងពិតប្រាកដជាមគ្គុទេសទេសចរណ៍ និងក្លាយជាធនធានយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ផងដែរ ជាពិសេស គឺបុគ្គលិកនារី ។ កន្លងមកនេះ ក្រុមហ៊ុនទេសចរណ៍ STB Travel & Tours ត្រូវបានចាត់ទុកជាក្រុមហ៊ុនទេសចរណ៍ ដែលមានបទពិសោធន៍ និងមានជំនាញច្បាស់លាស់ហើយត្រូវបានទទួលស្គាល់ជាអន្តជាតិ។

ក្រុមហ៊ុនក៏ទទួលបានដៃគូ សហការកាន់តែច្រើនជាមួយបណ្ដាប្រទេសក្នុង និងក្រៅតំបន់ដែលមានវិស័យទេសចរណ៍ជឿនលឿនផងដែរ ទើបធ្វើឲ្យប្រតិបត្តិការរបស់ក្រុមហ៊ុនកាន់តែមានភាពទាក់ទាញ។ ក្រុមហ៊ុនក៏មានដៃគួសហការទាំងក្នុង និងក្រៅប្រទេសក្នុងការបំពេញនូវរាល់ តម្រូវការរបស់អតិថិជនសម្រាប់កញ្ចប់ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងគុណធម៌ផងដែរ

ឆ្លៀតឱកាសនេះដែរ ក្រុមហ៊ុនទេសចរណ៍ STB Travel & Tours សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលកន្លងមក និងកំពុងគាំទ្រ ហើយថែមទាំងផ្តល់ទំនុកចិត្តលើសេវាកម្មទាំង ផ្នែកដំណើរកំសាន្ត ផ្នែកសំបុត្រយន្តហោះ និងផ្នែកទិដ្ឋាការ (វីសា) ជាដើម។

ក្រុមហ៊ុនទេសចរណ៍ STB Travel & Tours ឈរលើគោលការណ៍ផ្តល់នូវសេវាកម្ម ប្រកបដោយគុណភាពជាទីទុកចិត្តរបស់លោកអ្នក។

សូមធ្វើការទំនាក់ទនងតាមរយៈ៖ FB: STB Travel Phnom Phenh Cambodia.

លេខទូរស័ព្ទទំនាក់ទំនង៖ ០១៥ ៥៤ ៦៨ ៦៨/ ០៩៩ ៥៦៧ ៨៨៨/ ០៩៧ ៨៨៨៨ ៥៩៨៕