(បន្ទាយមានជ័យ)៖ ខណៈទឹកជំនន់អូរខៃដន ដែលហូរកាត់ខេត្តបន្ទាយមានជ័យ កំពុងហក់ឡើងខ្លាំងដល់កម្រិតត្រូវប្រកាសអាសន្ននោះ រដ្ឋបាលខេត្តភាគពាយ័ព្យមួយនេះ បានបញ្ជាភ្លាមទៅអភិបាលក្រុងប៉ោយប៉ែត និងអភិបាលស្រុកអូរជ្រៅ ចាត់វិធានការការពារគ្រោះអា​សន្ន និងត្រៀមមធ្យោបាយចាំជួយប្រជាពលរដ្ឋ តាមស្ថានការណ៍ជាក់ស្ដែងផងដែរ។

ក្នុងលិខិតជម្រាបជូនដំណឹងដល់អភិបាលក្រុង-ស្រុកទាំងពីរខាងលើ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ណាមួយជាយថាហេតុ។

ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនចំពោះអភិបាលក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ៖