Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃព្រមានឱ្យ កាសែតដើមត្នោត ទទួលខុសត្រូវចំពោះមុខច្បាប់ ជុំវិញការផ្សាយថា ការតែងតាំងលោក​ ងួន រតនៈ ជាអភិបាលខេត្តបាត់ដំបង ជំនួសលោក ចាន់ សុផល ធ្វើឡើងដោយការសូកប៉ាន់

10-10-2017 19:36

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ កាលពីម្សិលមិញនេះ បានព្រមានឱ្យសារព័ត៌មានដើមត្នោត ទទួលខុសត្រូវចំពោះមុខច្បាប់ ពាក់ព័ន្ធនឹងការចុះផ្សាយ ក្នុងអត្ថបទរបស់ខ្លួនដែលថា ការតែងតាំង លោក​ ងួន រតនៈ ជាអភិបាលខេត្តបាត់ដំបង ជំនួសលោក ចាន់ សុផល ដែលចូលនិវត្តន៍នោះ ធ្វើឡើងដោយការសូកប៉ាន់។

សេចក្តីបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានដើមត្នោត នាថ្មីៗនេះ បានចុះផ្សាយថា ការតែងតាំង លោក ងួន រតនៈ ជំនួស លោក ចាន់ សុផល ដែលត្រូវចូលនិវត្តន៍ ធ្វើឡើងតាមរយៈ លោក ប្រាជ្ញ ចន្ទ អតីតអភិបាលខេត្តត្បូងឃ្មុំ ជាអ្នកសូកប៉ាន់។

ជុំវិញការចោទប្រកាន់ ក្រសួងមហាផ្ទៃ បានអះអាងថា រាល់ការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ចមន្រ្តីរាជការទាំងនៅក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវអនុលោមតាមគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់ នៅក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិល ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៖