(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសមួយ ដោយច្រានចោលនូវការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទីអង្គារនេះ ចំពោះអត្ថបទមួយដែលដាក់ចំណងជើងថា «អត្រានៃការបាត់បង់គម្របព្រៃឈើនៅកម្ពុជាក្នុងឆ្នាំ២០១៦។

ក្រសួងបរិស្ថាន បានថ្លែងថា ការចុះផ្សាយនេះមានចេតនាទុច្ចរឹតត បង្កការភ័ន្តច្រឡំ និងមានរបៀបវារៈនយោបាយនៅ​ពីក្រោយរបាយការណ៍មិនពិត ទាក់ទងនឹងគម្របព្រៃឈើ។ ក្រសួងបរិស្ថានបានចាត់ទុកថា ការចុះផ្សាយនៅក្នុងអត្ថបទនេះ ជាការបំផ្លើសការពិត។ ក្រសួងបញ្ជាក់ថា ខ្លួនមិនបានផ្តល់តួលេខទិន្នន័យធនធានគម្របព្រៃឈើឆ្នាំ២០១៦ តែតាមការពិតក្រសួងបរិស្ថាន បានធ្វើការផ្សាយនូវតួលេខទិន្នន័យគម្របព្រៃឈើឆ្នាំ២០១៦ រួចហើយ។

បន្ថែមពីនេះ ក្រសួងបានបញ្ជាក់ទៀតថា អ្នកជំនាញបច្ចេកទេសបកស្រាយគម្របព្រៃឈើរបស់​ក្រសួងបរិស្ថានបានធ្វើបទ​បង្ហាញអំពីវិធីសាស្រ្ត នៃការវាយតម្លៃធនធានគម្របព្រៃឈើនៅកម្ពុជា តាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៦ ជូនដល់សារព័ត៌មានឈ្មោះ Shaun Turton របស់កាសែតភ្នំពេញប៉ុស្តិ៍ រួចហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ កន្លងមក។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន៖