Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងយុត្តិធម៌ ចេញសេចក្តីបំភ្លឺជូនរដ្ឋសភា ចំពោះការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង ក្រោយមានសំណើពីតំណាងរាស្រ្តបក្សប្រឆាំង

10-10-2017 18:47

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីបំភ្លឺជូនប្រធានរដ្ឋសភា ចំពោះការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌជាក់ស្តែង បន្ទាប់ពីមានសំណើពីតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ។

នៅក្នុងសេចក្តីបំភ្លឺរបស់ក្រសួងយុត្តិធម៌ផ្ញើជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានពន្យល់អំពីបទល្មើសជាក់ស្តែង ក្នុងមាត្រា៨៦ មាត្រា៨៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងមាត្រា៨០ នៃរដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិសភា រួមទាំងមាត្រា១២ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្តផងដែរ។ ក្រៅពីនោះ ក៏មានពន្យល់អំពីមាត្រា១០៤ នៃរដ្ឋធម្មនុញ្ញ មាត្រា១២ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃសមាជិកព្រឹទ្ធសភាផងដែរ។

សូមបញ្ជាក់ថា ការបំភ្លឺរបស់ក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីមានសំណើរបស់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទៅកាន់សម្តេចប្រធានរដ្ឋសភា ដើម្បីឱ្យក្រសួងយុត្តិធម៌បំភ្លឺជូនប្រធានរដ្ឋសភា ចំពោះការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ក្រោយពេលមានការចាប់ខ្លួន លោក កឹម សុខា ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ក្រសួងយុត្តិធម៌៖