(ភ្នំពេញ)៖ អ្នកតំណាងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានថ្លែងទៅកាន់អ្នកសារព័ត៌មានអំពីវិធីឌីហ្សាញរូបរាងកំប៉ុងថ្មីពណ៌ខ្មៅ និងមាសនៃស្រាបៀរ ABC Extra Stout ដែលបានទទួលជោគជ័យដ៏ធំធេងដោយសារតែរូបរាងទាន់សម័យបែបទំនើប និងមិនមានការផ្លាស់ប្តូររសជាតិនៃស្រាបៀរ ABC ដែលបានឈ្នះពានរង្វាន់។

អ្នកតំណាងក្រុមហ៊ុន បានពន្យល់ឲ្យដឹងថា៖ “ស្រាបៀរ ABC គឺជាស្រាបៀរ ទឹកខ្មៅដែលឈានមុខគេលើទីផ្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយសារតែគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងរូបមន្តផ្សំពិសេសដូច្នេះនេះគឺជាអ្វីដែលយើងរក្សាបានគុណភាពដដែល។ យើងសូមធានាថា យើងមិនបានធ្វើការផ្លាស់ប្តូរគ្រឿងផ្សំ និងរូបមន្តក្នុងការផលិតស្រាបៀរទឹកខ្មៅនេះ។ រសជាតិឆ្ងាញ់នៅដដែល ប៉ុន្តែឥឡូវនេះមានការរចនារូបរាងកាន់តែទាន់សម័យ និងទំនើប"។

អ្នកតំណាងរូបនេះ បានបន្តទៀតថា៖ “កាលពីឆ្នាំមុន យើងបានបើកពិធីសម្ពោធន៍ដាក់លក់ស្រាបៀរ ABC Extra Stout ដបជាមួយនឹងការវេចខ្ចប់បែបទំនើបដែលទទួលបានជោគជ័យយ៉ាងខ្លាំង ដែលនាំឲ្យយើងឈានទៅរចនាឌីហ្សាញកំប៉ុងឲ្យស៊ីគ្នានឹងការរចនាដបនេះ។ ប៉ុន្តែអ្វីគ្រប់យ៉ាងនៅតែដដែលជាមួយនឹងរសជាតិឆ្ងាញ់នៃស្រាបៀរ ABC ដែលអតិថិជនរបស់យើងតែងតែរីករាយទទួលទាន"។

អ្នកតំណាងក្រុមហ៊ុន បានបន្តបញ្ជាក់ថា ប្រជាប្រិយភាពនៃស្រាបៀរ ABC នៅតែបន្តការពេញនិយមដោយសារតែតម្រូវការកាន់តែច្រើនឡើងៗ របស់អតិថិជនសម័យទំនើបនិងទាន់សម័យដែលចូលចិត្តតែរបស់ប្រណីតល្អៗក្នុងជីវិតប៉ុណ្ណោះ។

ABC Extra Stout ដែលជាស្រាបៀរទឹកខ្មៅគុណភាពខ្ពស់លំដាប់ថ្នាក់លេខមួយនៅកម្ពុជា បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មមួយដែលមានឈ្មោះថា “ជាឧត្តមភាពដ៏ល្អឯក”ជាមួយនឹងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍និងកាសែត និងការផ្សាយពាណិជ្ជកម្មឌីជីថល។

ដើម្បីស្វែងយល់បន្ថែមអំពីព័ត៌មាននៃស្រាបៀរ ABC Extra Stout សូមតាមដាន៖ www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទានស្រាបៀរ ABC Extra Stout ដោយទទួលខុសត្រូវ!