(ភ្នំពេញ)៖ មកដល់ហើយ! ឱកាសសម្រាប់និស្សិត ទទួលបានការសិក្សា តាមរយៈផ្តល់អាហារូបករណ៍៥០% និងផ្តល់កន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ ចូលរៀនលើកទី២ ថ្ងៃទី១៣វិច្ឆិកាខាងមុខនេះ ជាមួយសាកលវិទ្យាល័យឯកជនលំដាប់ទីមួយក្នុងប្រទេសកម្ពុជា ដែលមានសម្ភារៈរូបបវ័ន្តទំនើប និងសម្បូរបែប សម្រាប់សម្រួលដល់ការសិក្សារបស់ប្អូនៗនិស្សិត និងជាសាកលវិទ្យាល័យ ដែលមានគោលដៅច្បាស់លាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតទៅលើ គុណភាពអប់រំ សមត្ថភាព បញ្ញា គុណធម៌ និងវិន័យ។

សាកលវិទ្យាល័យ បញ្ញាជាតិ បានផ្តល់ជូនប្អូនៗនិស្សិតជាច្រើនទៀតដូចជា សាស្រ្តាចារ្យដែលមានចំណេះដឹង ជំនាញច្បាស់លាស់ ការអនុវត្តន៍ការងារជាក់ស្តែង និងបទពិសោធន៍បង្រៀនយូរឆ្នាំ កម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ សៀវភៅសិក្សាទំនើបដូចសិក្សានៅបរទេស បន្ទប់បំពាក់ដោយម៉ាស៊ីនត្រជាក់ កាមេរ៉ា LCD Projector ត្រជាក់ភ្នែក បណ្ណាល័យធំទូលាយ សៀវភៅសម្បូរបែប កន្លែងអានមានផាសុកភាព មានបន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រសម្រាប់អនុវត្ត ព្រមទាំងបំពាក់ Internet FiWi ដោយឥតគិតថ្លៃ…។

លើសពីនេះទៀត សាកលវិទ្យាល័យបានរៀបចំដំណើរកំសាន្តប្រចាំឆ្នាំ កម្មវិធីទស្សនកិច្ចសិក្សាសម្រាប់ប្អូនៗនិស្សិតនៅតាមរមណីយដ្ឋាន ក្រុមហ៊ុន ឧស្សាហកម្ម រោងចក្រផលិតផលិតផលផ្សេងៗ ធនាគារ សណ្ឋាគារ សារមន្ទី ព្រះបរមរាជវាំង ផ្សារទំនើប តំបន់ប្រវត្តិសាស្រ្តនានា … ដើម្បីឲ្យប្អូនៗទទួលបានអារម្មណ៍ស្រស់ស្រាយ ការអនុវត្តន៍ការងារជាក់ស្តែង បទពិសោធន៍ការងារ និងស្វែងយល់ពីទ្រឹស្តីដែលបានសិក្សានៅក្នុងថ្នាក់រៀនឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ទន្ទឹមនឹងនោះ សាកលវិទ្យាល័យ បានរៀបចំកម្មវិធីបំប៉នបន្ថែម ជូនប្អូនៗនិស្សិតនូវការបណ្តុះបណ្តាលថ្នាក់ភាសាអង់គ្លេស និងការប្រើប្រាស់កុំព្យូទ័រ ដោយឥតគិតថ្លៃទៀតផង។ បុគ្គលិក សាស្រ្តាចារ្យ រួសរាយរាក់ទាក់ សកម្មភាពរួសរវើក វិន័យ សណ្តាប់ធ្នាប់ និងមានឯកសណ្ឋានស្រស់ស្អាតសម្រាប់ប្អូនៗ។ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ថ្មីនេះ សាកលវិទ្យាល័យបញ្ញាជាតិផ្តល់អាហារូបករណ៍ ៥០% រយៈពេល ៤ឆ្នាំពេញ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ឬរយៈពេល ២ឆ្នាំពេញ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្ររង ព្រមទាំងបានរៀបចំកន្លែងស្នាក់នៅ។

សម្រាប់ប្អូនៗដែលបានមកចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ, ចូលរៀនលើកទី២ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ហើយសូមប្អូនៗកុំឲ្យឱកាសល្អនេះកន្លងទៅឲ្យសោះព្រោះចំនួនមានកំណត់ ប្រញ៉ាប់រួសរាន់ មកទំនាក់ទំនងទទួលយកអាហារូបករណ៍ និងកន្លែងស្នាក់នៅឥតគិតថ្លៃ តាមរយៈអាសយដ្ឋានអគារលេខ៖ ១៣-២០ និង២៤ ផ្លូវ ២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទល់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ឬផ្សារឃ្លាំងរំសេវ ឬជិតផ្សារដើមគរ) ទូរស័ព្ទលេខ 010 875 696 / 093 499 270 / 069 5555 82 / 092 7777 08 / 023 4588 808៕