(ភ្នំពេញ)៖ ក្រុមហ៊ុន Watch Empire ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុននាំចូលម៉ាកនាឡិកាដៃ Ice Watch បានរួមសហការពីបណ្ដា ក្រុមហ៊ុនផ្សេងៗ ដូចជា៖ សណ្ឋាគារ Sun &Moon ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតឌីជី ក្រុមហ៊ុន YVS Rocher និង Alex buntha creative studio ដែលពួកគាត់បានសហការគ្នា នឹងរៀបចំបង្កើតកម្មវិធីបែបហ្វេសសិនល្បីប្លែកដំបូងបង្អស់មួយក្នុងកំឡុងខែវិច្ឆិកានាពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃសៅរ៍ កន្លងទៅប៉ុន្មានថ្ងៃមុននេះ ក្នុងគេហទំព័ររបស់ Watch Empire បានធ្វើការអាប់ឡូតវីដេអូ Teaser បែបហ្វេសសិន របស់ម៉ូដែលមួយរូប គឺកញ្ញា ចាន់ គង់ការ អមនឹងភាពទាកទាញយ៉ាងរស់រវើក។
ទាក់ទិននឹងកម្មវិធីនេះនឹងត្រូវបានគេរៀបចំឡើងក្នុងខែវិច្ឆិកាខាងមុខនេះដោយមានការចូលរួមឆ្នៃម៉ូដប្លែកៗ ពី Designer ចំនួនពីររូបទោះយ៉ាងណាខាងក្រុមហ៊ុននាឡិកានេះមិនទាន់បញ្ជាក់ច្បាស់ថា តើ designer ពីរូបនោះជានណានោះទេ?
ចង់ដឹងដែរទេថាក្នុងកម្មវិធីនោះ នឹងមានអ្វីខ្លះ សូមចូលទៅកាន់តំណរនេះទំាងអស់គ្នា https://www.facebook.com/nathe.mini/posts/ 850797095096897 ឬចង់តាមដានពីកម្មវិធីបន្ទាប់ទៀតកុំភ្លេចចូលទៅកាន់គេហទំព័រ «Watch Empire»៕